អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    សាវដារបស់អាជ្ញាធរ

    សៅរ៍ ២៧ ឧសភា ,២០១៧ ១១:១៨ 632

    ក្របខ័ណ្ឌច្បាប់និងអាណត្ដិ

     

    អាជ្ញាធរមីនកម្ពុជា ហៅកាត់ថា (CMAA) បានបង្កើតឡើងក្រោមព្រះរាជក្រឹត្យលេខ ១៧៧ នៅថ្ងៃទី ០៦ ខែកញ្ញាឆ្នាំ ២០០០ ត្រូវបានប្រគល់សិទ្ធិដើម្បីគ្រប់គ្រង, តាមដាននិងសម្របសម្រួលវិស័យសកម្មភាពមីននៅកម្ពុជា។

    អាជ្ញាធរមីន គឺស្ថិតនៅក្រោមការដឹកនាំផ្ទាល់របស់នាយករដ្ឋមន្រ្តីនិងអនុប្រធាន និងមានអគ្គលេខាធិការ ជាគ្រប់គ្រងនូវប្រតិបត្តិការប្រចាំថ្ងៃ

    អាជ្ញាធរមីន ជាអ្នកទទួលខុសត្រូវ សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តនិងផែនការសកម្មភាពការងារ ដើម្បីសម្រេចបាននូវអាទិភាពនានាដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) អាជ្ញាធរមីន ដឹកនាំវិស័យនេះ ក្នុងការបង្កើតក្របខ័ណ្ឌគោលនយោបាយនិងយុទ្ធសាស្រ្តសំខាន់ ដូចជាយុទ្ធសាស្រ្តជាតិសកម្មភាពមីន 2010-2019 និងគោលការណ៍ភាពជាដៃគូ ព្រមទាំងសេចក្តីណែនាំសម្រាប់ការគ្រប់គ្រង និងការធ្វើនិយ័តកម្មវិស័យនេះ ដូចជាសស្ដង់ដាសកម្មភាពកំចាត់មីនកម្ពុជា ( CMAS) ការធ្វើផែនការ និង គោលការណ៍ណែនាំ ជាទិភាព

     

    អាជ្ញាធរមីន ត្រូវបានប្រគល់ភារកិច្ចដើម្បីដឹកនាំ និងសម្របសម្រួលសកម្មភាពមីន ដែលបានអនុវត្តដោយប្រតិបត្តិករដោះមីន។ លើសពីនេះទៀត អាជ្ញាធរមីន ជាអ្នកសម្របសម្រួល គម្រោងអភិវឌ្ឍន៍ទៅជាសកម្មភាពសកម្មភាពមីន ដោយលើកកំពស់ភាពជាដៃគូ រវាងក្រសួងរដ្ឋាភិបាល និងស្ថាប័ន ដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន អង្គការអភិវឌ្ឍន៍សហគមន៍ និងអង្គភាពអភិវឌ្ឍន៍ផ្សេងទៀត។ ដើម្បីធ្វើឲ្យប្រសើរឡើង នូវការសម្របសម្រួលជំនួយ និងការអភិវឌ្ឍភាពជាដៃគូរវាងដៃគូ និងរដ្ឋាភិបាល អាជ្ញាធរមីន ក៏ជាអ្នកសំរបសំរួល ក្រុមការងារបច្ចេកទេស ស្តីពីសកម្មភាពមីន (TWG-MA) ដែលស្ថិតនៅក្រោមការដឹកនាំរបស់អនុប្រធានអាជ្ញាធរសារមីន។

     

     

    អាជ្ញាធរមីន មានសមាសភាពសមាជិក ពីស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ ដូចខាងក្រោម:

     

    សន្ធិសញ្ញាអន្តរជាតិ និងកាតព្វកិច្ច

     

     

    រាជរដ្ឋាភិបាលកម្ពុជា គឺជាអ្នកគាំទ្រយ៉ាងរឹងមាំ ចំពោះសកម្មភាពមីន មានប្រសិទ្ធិភាពក្នុងពិធីការ និងការធ្វើការដើម្បីដោះស្រាយបញ្ហាទាំងនោះ ក្នុងវេទិកាអន្តរជាតិ។ សន្ធិសញ្ញា / កាតព្វកិច្ចអន្តរជាតិ ខាងក្រោម ដែល CMAA ដែលជាហត្ថលេខី ដើម្បីអាជ្ញាធរមីនបំពេញអាណត្តិរបស់ខ្លួន នៅក្នុងវិស័យនេះ។

     

     

    សន្ធិសញ្ញាមីនប្រឆាំងមនុស្ស (APMBT) - ចុះហត្ថលេខាដោយរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា នៅថ្ងៃទី ០៣ ខែធ្នូឆ្នាំ ១៩៩៧ និងការផ្ដល់សច្ចាប័នថ្ងៃ ១៨ ខែកក្កដាឆ្នាំ ១៩៩៩ ត្រូវបានគេស្គាល់ផងដែរថាជា សន្ធិសញ្ញាអូតាវ៉ាសន្ធិសញ្ញានេះ ជាការចងនៅក្រោមច្បាប់អន្ដរជាតិ បាននាំមកនូវសហគមន៍អន្តរជាតិរួមគ្នា ដើម្បីបញ្ចប់ការផលិត ការប្រើប្រាស់ និងស្តុកគ្រាប់មីនប្រឆាំងមនុស្ស។ ក្នុងនាមជារដ្ឋភាគី ប្រទេសកម្ពុជាមានកាតព្វកិច្ច ដើម្បីបោសសំអាតគ្រាប់មីនទាំងអស់ ត្រឹមឆ្នាំ ២០០៩ ប៉ុន្តែ យើងបានស្នើសុំនិងទទួលបាន បន្ថែម ដប់ឆ្នាំទៀត រហូតដល់ឆ្នាំ ២០១៩

     

     

    គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី (ការដោះមីន, គ្រាប់មិនទាន់ផ្ទុះ និងការជួយជនរងគ្រោះ) - ការចម្លងរោគ ដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ បន្តប៉ះពាល់ដល់ការអភិវឌ្ឍ ហេតុនេះរដ្ឋាភិបាល បានបន្ថែមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ទីប្រាំបួន ដែលមានគោលបំណងដើម្បីលុបបំបាត់ផលប៉ះពាល់ផលអវិជ្ជមានដល់មនុស្ស និងសេដ្ឋកិច្ច សង្គម ដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ (UXOs) នៅឆ្នាំ ២០២៥៕


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 172
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 357
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 379
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣៨ 424

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ331
    • ពីម្សិលមិញ353
    • ស​ប្តា​ហ៍នេះ1064
    • ខែនេះ5746
    • ឆ្នាំនេះ27446