អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ព័ត៌មានទូទៅ

    ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំគណៈប្រតិភូអាជ្ញាធរមីនចូលរួមកិច្ចប្រជុំលើកទី២១ នៃនាយកកម្មវិធីមីនជាតិ និងទីប្រឹក្សាអង្គការសហប្រជាជាតិ

    អង្ការ ២០ កុម្ភះ ,២០១៨ ១២:០១ 1018

    គណៈប្រតិភូអាជ្ញាធរមីនដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២១ នៃនាយកកម្មវិធីមីនជាតិ និងទីប្រឹក្សាអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ...

    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានផ្តល់ថវិកាលើកទឹកចិត្តឲ្យបុគ្គលិកឆ្នើមចំនួន0៣រូប

    អង្ការ ២០ កុម្ភះ ,២០១៨ ១១:២១ 972

    ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៨ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមី​ន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានផ្តល់ថវិកាលើកទឹកចិត្តឲ្យបុគ្គលិកឆ្នើមចំនួន៣រូបរបស់នាយកដ្ឋានទំនាក់ទំនងសាធារណះ។ ការផ្តល់នូវការលើកទឹកដល់មន្រ្តីឆ្នើមគឺ​ ជាការផ្តល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី​ និងជាប្រធានអាជ្ញាធរមីន។     ...

    ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន

    អង្ការ ២០ កុម្ភះ ,២០១៨ ១០:៥៥ 1246

    ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៨ នៅស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណ:ប្រតិភូអាជ្ញាធរមីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ...

    ពិធីបិទសិក្ខាសាលា ស្តីពីការកំណត់ទិសដៅការងារឆ្នាំ២០១៨ និងស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីន

    អង្ការ ១៣ កុម្ភះ ,២០១៨ ១២:០៥ 772

    ខេត្តកែប ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីពីការកំណត់ទិសដៅការងារឆ្នាំ២០១៨ និងស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីន ដោយមានការចូលរួមពីតំណាងអង្គការ UNDP DFID និងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរមីន។ ...

    ពិធីបើកសិក្ខាសាលា ស្តីពីការកំណត់ទិសដៅការងារឆ្នាំ២០១៨ និងស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីន

    ច័ន្ទ ១២ កុម្ភះ ,២០១៨ ១៥:២៦ 810

    ខេត្តកែប ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម សែម សុវណ្ណនី អនុប្រធានទី២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការកំណត់ទិសដៅការងារឆ្នាំ២០១៨ និងស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីន  ...

    កិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលវិស័យសកម្មភាពមីនរយៈពេល២៥ឆ្នាំ

    អង្ការ ៣០ មករា ,២០១៨ ១៥:០៩ 824

    ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១, ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ បានដឹកនាំកិច្ចប្រជុំដោយមានការចូលរួមពីប្រតិបត្តិករជាតិ អន្តរជាតិ កងកម្លាំងប្រដាប់អាវុធ អង្គការ UNDP និងស្ថាប័នពាក់ព័ន្ធដើម្បីពិភាក្សាលើការត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលវិស័យសកម្មភាពមីនរយៈពេល២៥ឆ្នាំ (១៩៩២-២០១៧) និងផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥។ ...

    អាជ្ញាធរមីនប្រគល់រទេះជនពិការ ១០០គ្រឿង ជូនដល់កាកបាទក្រហមកម្ពុជា

    សុក្រ ២៦ មករា ,២០១៨ ១៦:៣១ 1256

    នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា មានរៀបចំពិធីប្រគល់រទេះជនពិការចំនួន ១០០គ្រឿង របស់អាជ្ញាធរមីនជូនដល់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។ ...

    កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៣

    សុក្រ ២៦ មករា ,២០១៨ ១៥:៣៣ 954

    នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគម្រោងបោសសម្អាត មីនដើម្បីលទ្ធផលដំណាក់កាលទី៣ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន និងដោយមានការអញ្ជើញចូលរួមពីតំណាងប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍រួមមាន ប្រទេសអូស្ត្រាលី ស្វីស កាណាដា និង អង្គការយូអិនឌីភី។ ...

    ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីនចុះពិនិត្យចម្ការមីននៅខេត្តព្រះវិហារ

    ពុធ ២៤ មករា ,២០១៨ ១៣:៣៥ 1143

    នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨  ឯកឧត្តម ព្រំ​ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីនបានដឹកនាំក្រុមការងារចុះពិនិត្យចំការមីននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។  ...

    ប្រទេសកាណាដាផ្តល់កំព្យូទ័រយួរដៃ ៥០គ្រឿងដល់បណ្តាញស្ម័គ្រចិត្តជនពិការ

    អង្ការ ២៣ មករា ,២០១៨ ១៦:១៣ 905

    នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅខេត្តកំពង់ចាម នាយកដ្ឋានសង្គ្រោះជនពិការដោយសារមីន រៀបចំវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់កំព្យូទ័រ និងការបញ្ចូលទិន្នន័យជនពិការនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យដល់បណ្តាញអ្នកស្ម័គ្រចិត្តជនពិការ ។ ...

    កិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលវិស័យសកម្មភាពមីន

    អង្ការ ២៣ មករា ,២០១៨ ១៦:០២ 882

    នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើការត្រៀមរៀបចំ សន្និបាតបូកសរុបសមិទ្ធផលវិស័យសកម្មភាពមីនរយះពេល២៥ឆ្នាំ និងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥។ ...

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 421
    សុក្រ ០១ កុម្ភះ ,២០១៩ ១១:១៤ 589
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣០ 3002

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ238
    • ពីម្សិលមិញ463
    • ស​ប្តា​ហ៍នេះ2637
    • ខែនេះ14569
    • ឆ្នាំនេះ97344