ព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះសង្គ្រាម នៅឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគីរី។ ...
ក្រុងសំរោង ខេត្តឧត្តរមានជ័យ, ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរមីន សហការជាមួយអាជ្ញាធរដែនដី ប្រតិបត្តិករសកម្មភាពកំចាត់មីន និងអង្គការជាតិ-អន្តរជាតិ រៀបចំមិទិ្ទញរំលឹកខួបលើកទី១៩ ទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន។ ...
ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម Rodney Frelinghuysen, Chairman of the US House of Representative Committee on Appropriations, និង ឯកឧត្តម Pete Agullar, Member of the House of Representative Committee on Appropriations ។ ...
ថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ...
ថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ខែកុម្ភះ ឆ្នាំ២០១៨ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរមីនដើម្បីពិនិត្យតាមដានការងារអនុវត្តដែលសម្រេចបានក្នុងដើមឆ្នាំ២០១៨ ដោយមានការចូលរួមពីអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ។ ...
គណៈប្រតិភូអាជ្ញាធរមីនដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២១ នៃនាយកកម្មវិធីមីនជាតិ និងទីប្រឹក្សាអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ...
ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៨ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានផ្តល់ថវិកាលើកទឹកចិត្តឲ្យបុគ្គលិកឆ្នើមចំនួន៣រូបរបស់នាយកដ្ឋានទំនាក់ទំនងសាធារណះ។ ការផ្តល់នូវការលើកទឹកដល់មន្រ្តីឆ្នើមគឺ ជាការផ្តល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន។ ...
ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៨ នៅស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណ:ប្រតិភូអាជ្ញាធរមីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ...
...
ខេត្តកែប ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីពីការកំណត់ទិសដៅការងារឆ្នាំ២០១៨ និងស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីន ដោយមានការចូលរួមពីតំណាងអង្គការ UNDP DFID និងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរមីន។ ...
ខេត្តកែប ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម សែម សុវណ្ណនី អនុប្រធានទី២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការកំណត់ទិសដៅការងារឆ្នាំ២០១៨ និងស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីន ...
ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១, ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ បានដឹកនាំកិច្ចប្រជុំដោយមានការចូលរួមពីប្រតិបត្តិករជាតិ អន្តរជាតិ កងកម្លាំងប្រដាប់អាវុធ អង្គការ UNDP និងស្ថាប័នពាក់ព័ន្ធដើម្បីពិភាក្សាលើការត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលវិស័យសកម្មភាពមីនរយៈពេល២៥ឆ្នាំ (១៩៩២-២០១៧) និងផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥។ ...