អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    កិច្ចប្រជុំត្រីភាគីរវាងអាជ្ញាធរមីនជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការ UNDP

    សៅរ៍ ១១ មីនា ,២០១៧ ០៤:២២ 2727
    កិច្ចប្រជុំត្រីភាគីរវាងអាជ្ញាធរមីនជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការ UNDP

    នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នេះ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការ អាជ្ញាធរមីន មានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើលទ្ធភាព ក្នុងការរួមចំណែកថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសំអាតមីន របស់គម្រោងបោសសំអាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Nick Beresford នាយកប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរាបជូនពីភាពជោគជ័យនៃគម្រោងបោសសំអាតមីនដើម្បីលទ្ធផល និងបានវាយតម្លៃខ្ពស់ចំពោះអង្គការ UNDP ក្នុងភាពជាដៃគូលើការដឹកនាំគម្រោងនាពេលកន្លងមក។

     

    លោក Nick Beresford បានសំដែងនូវសុឆន្ទៈ និងបំណងបន្តគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសំអាតមីន ក៏ដូចជាអបអរសាទចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបាននូវ កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនាពេលថ្មីនេះ។ លោកបានសំណូមពរឲ្យមានការចូលរួមចំណែក ឲ្យកាន់តែច្រើនបន្ថែមទៀត ពីរាជរដ្ឋាភិបាលក្នុងការបោសសំអាតមីន របស់គម្រោងបោសសំអាតមីនដើម្បីលទ្ធផលផងដែរ។

     

    ឯកឧត្តម ហែម វណ្ណឌី បានទទួលយកនូវសំណើដែលរបស់អង្គការ UNDP ដើម្បីយកទៅពិចារណាជាមួយថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការរួមចំណែក របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបោសសំអាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៣៕


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 3028
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:២២ 4796
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:០៥ 4946
    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 13589
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 12623

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ656
    • ពីម្សិលមិញ1045
    • ស​ប្តា​ហ៍នេះ656
    • ខែនេះ22098
    • ឆ្នាំនេះ347042