អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    កិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២

    អង្ការ ២២ សីហា ,២០១៧ ០០:០០ 3185
    កិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២

    នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី សេរី កុសល ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងដាក់ទិសដៅបន្តការងារឆមាសទី២ ឆ្នាំ២០១៧ និងពិធីប្រកាសអគ្គលេខាធិការប្រចាំការ អគ្គលេខាធិការរងថ្មីចំនួន ១រូប នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន។

     

    គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៧ កម្ពុជាបានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើទំហំផ្ទៃដីចំនួន ២៧.៣៨០.៧៣០ ម៉ែត្រក្រឡា ដែលមានមីនប្រឆាំងមនុស្ស ១.៦៧២គ្រាប់ មីនប្រឆាំងរថគ្រោះ ៨៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៣១.៥៥១គ្រាប់ ដោយមានអ្នកទទួលផលចំនួន ៥៩.៤២៥គ្រួសារ ក្នុងនោះមានប្រជាជនចំនួន ១៩.៣៩៥នាក់ (ស្រីចំនួន ៩.៥០៧ នាក់)។ ក្នុងទំហំផ្ទៃដីដែលបានធ្វើការបោសសម្អាតរួចមាន ៨២% ជាដីសម្រាប់កសិកម្ម ១៨% សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា (ផ្លូវ ប្រឡាយ និងបរិស្ថាន[ព្រៃ])។

     

    ជោគជ័យដ៏ត្រចះត្រចង់ទាំងនេះ តម្រូវឲ្យយើងខិតខំបន្ថែមទៀតក្នុងការឈានទៅសំរេចគោលដៅតាមសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីនចាប់ពីឆ្នាំ២០១៨-២០២៥ ដែលត្រូវបោសសំអាតប្រមាណ១៩៤៦ គីឡូម៉ែតក្រឡា និងតម្រូវការថវិកាប្រមាណ៤០៧លានដុល្លារ។ ក្នុងឆមាសទី១ ឆ្នាំ២០១៧ អត្រាជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ៣២នាក់ ថយចុះ ៣៧% ប្រៀបធៀបនឹងអត្រាគ្រោះថ្នាក់ក្នុងឆ្នាំ២០១៦ ដែលមានចំនួន ៥១នាក់។

     

    ក្រោយពីស្តាប់របាយការណ៏របស់នាយកដ្ឋានជំនាញនិមួយៗរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រីអនុប្រធានទី១អាជ្ញាធរមីនបានមានមតិណែនាំ និងអនុសាសន៍ដូចខាងក្រោម៖

     

    ១-ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់លើសមិទ្ធផលដែលសម្រេចបានក្នុងឆមាសទី១ឆ្នាំ២០១៧ 
    ២-ឯកឧត្តមស្នើសុំអោយអគ្គស្នងការដ្ឋាននគរបាលជាតិ NPMEC និងនាយកដ្ឋានសង្គ្រោះជនពិការដោយសារមីនត្រូវរៀបចំបទបង្ហាញ (Slide Presentation) ស្តីពីតួនាទី និងភារកិច្ចរបស់ខ្លួន ផ្ញើមកអោយអាជ្ញាធរមីន ដើម្បីចងក្រងទុកជាឯកសារសម្រាប់ផ្សព្វផ្សាយក្នុងកិច្ចប្រជុំអន្តរជាតិនានា
    ៣-ឯកឧត្តមស្នើសុំនាយកដ្ឋានជំនាញពាក់ព័ន្ធត្រូវបង្កើននូវកិច្ចសហការល្អ និងមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីទទួលបាននូវប្រសិទ្ធភាពការងារ និងជោគជ័យធំៗបន្ថែមទៀត
    ៤- ឯកឧត្តមស្នើសុំឲ្យរៀបចំតែងតាំងអនុប្រធាននាយកដ្ឋានផែនការ ១រូប ទៅតាមឋានានុក្រមការងាររបស់នាយកដ្ឋានផែនការ សេដ្ឋកិច្ច សង្គម និងគ្រប់គ្រងទិន្នន័យ 
    ៥-ឯកឧត្តមក៏បានស្នើសុំនាយកដ្ឋានរដ្ឋបាលទូទៅបន្តគាំទ្រគម្រោងផែនការសកម្មភាពរបស់នាយកដ្ឋានជំនាញនិមួយៗ ឲ្យសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក 


    កិច្ចអង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង ១២:៣០នាទី ថ្ងែខែឆ្នាំដ៏ដែលក្រោមបរិយាកាសរីករាយ និងស្និតស្នាលបំផុត៕

     

     


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 4074
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ០០:០០ 5353
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ០០:០០ 5453
    ច័ន្ទ ២៩ កក្តដា ,២០១៩ ០០:០០ 14323
    សុក្រ ០៨ កុម្ភះ ,២០១៩ ០០:០០ 13390

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ96
    • ពីម្សិលមិញ1064
    • ស​ប្តា​ហ៍នេះ5437
    • ខែនេះ4081
    • ឆ្នាំនេះ425347