អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ខួបលើកទី២៥ នៃការបង្កើតអង្គការ Halo Trust នៅកម្ពុជា

    សុក្រ ១០ មីនា ,២០១៧ ០១:១០ 1645
    ខួបលើកទី២៥ នៃការបង្កើតអង្គការ Halo Trust នៅកម្ពុជា

    ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការអាជ្ញាធរមីន អញ្ជើញចូលជាអធិបតី ក្នុងពិធីខួបលើកទី២៥ ក្នុងការបង្កើតអង្គការ Halo Trust នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

     

    នៅក្នុងពិធីនោះ ឯកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ម្ចាស់ជំនួយទាំងអស់ ដូចជា សហរដ្ឋអាមេរិក អង់គ្លេស អាឡឺម៉ង់ ហូឡង់ អូស្រ្តាលី ។ល។ ដែលបានផ្តល់ជំនួយដល់ប្រតិបត្តករអន្តរជាតិ Halo Trust ក្នុងរយៈពេល ២៥ កន្លងមកនេះ ហើយឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើសុំឲ្យម្ចាស់ជំនួយទាំងអស់បន្តផ្តល់ជំនួយដល់អង្គការ Halo Trust ដើម្បីអង្គការនេះបន្តសកម្មភាពជួយដល់ប្រជាជនកម្ពុជាបន្តទៀត។

     

    ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់អង្គការ Halo Trust ដែលរយៈពេល ២៥ ឆ្នាំកន្លងមកនេះ អង្គការបានកំទេចមីន និងគ្រាប់មិនទាន់ផ្ទុះ បានជាងកន្លះលានគ្រប់ និងជួយប្រជាពលរដ្ឋកុំឲ្យរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម បានជាងមួយលាននាក់។

     


    ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី សូមថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំអាជ្ញាធរព្រះវិហារ និងកងកំលាំងប្រដាប់អាវុធទាំងអស់ ដែលបានសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អង្គការ Halo Trust ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម ក្នុងខេត្តព្រះវិហារ៕


    ព័ត៌មានដែលទាក់ទង

    ទិវាអន្តរជាតិយល់ដឹងពីមីន ៤ មេសា ឆ្នាំ២០១៩

    ព្រហស្បតិ៍ ០៤ មេសា ,២០១៩ ១៣:៣៦ 348
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 462
    សុក្រ ០១ កុម្ភះ ,២០១៩ ១១:១៤ 664
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣០ 3064

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ460
    • ពីម្សិលមិញ568
    • ស​ប្តា​ហ៍នេះ1782
    • ខែនេះ8494
    • ឆ្នាំនេះ107315