អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    គណៈប្រតិភូកម្ពុជា ទទួលបន្ទុកការងារវិស័យសកម្មភាពមីន ចូលរួមកិច្ចប្រជុំអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

    ពុធ ២៦ កក្តដា ,២០១៧ ០០:០០ 1345
    គណៈប្រតិភូកម្ពុជា ទទួលបន្ទុកការងារវិស័យសកម្មភាពមីន ចូលរួមកិច្ចប្រជុំអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

    ភ្នំពេញ៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី  សេរី កុសល ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំអន្តរជាតិស្តីពី “Intersessional Meeting” ដែលកិច្ចប្រជុំនេះនឹងប្រព្រឹត្តធ្វើឡើងនៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការចូលរួមពីបណ្តាប្រទេសជារដ្ឋភាគី និងមិនមែនភាគីនៃអនុសញ្ញាអូតាវ៉ា និងស្ថាប័ន-អង្គការពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន។

     

    គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល នឹងធ្វើសេចក្តីថ្លែងការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តអនុសញ្ញាហាមប្រាមប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស កិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យមីនជាមួយបណ្តាប្រទេសដែលមានបញ្ហាមីន។

     

    ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយតំណាងមកពីបណ្តាប្រទេសផ្តល់ជំនួយ និងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ន-អង្គការពាក់ព័ន្ធនឹងវិស័យសកម្មភាពមីនមីន ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងគៀងគរធនធានគាំទ្រលើវិស័យសកម្មភាពមីន និងកិច្ចសង្គ្រោះជនពិការដោយសារមីននៅកម្ពុជាផងដែរ៕


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 4024
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ០០:០០ 5332
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ០០:០០ 5435
    ច័ន្ទ ២៩ កក្តដា ,២០១៩ ០០:០០ 14283
    សុក្រ ០៨ កុម្ភះ ,២០១៩ ០០:០០ 13354

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ331
    • ពីម្សិលមិញ717
    • ស​ប្តា​ហ៍នេះ5798
    • ខែនេះ26347
    • ឆ្នាំនេះ419406