អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    គ្រោះថ្នាក់ដោយសារ សំណល់ជាតិផ្ទុះពីសង្គ្រាម នៅខេត្តឧត្តរមានជ័យ

    សុក្រ ១០ មីនា ,២០១៧ ២១:៥៤ 2641
    គ្រោះថ្នាក់ដោយសារ សំណល់ជាតិផ្ទុះពីសង្គ្រាម នៅខេត្តឧត្តរមានជ័យ

    តាមប្រភពព័ត៌មាន ពីមន្ត្រីប្រមូលទិន្នន័យ ព័ត៌មានជនរងគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម   (CMVIS) ប្រចាំខេត្តឧត្តរមានជ័យ បានរាយការណ៍មកថា៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ មានករណីផ្ទុះគ្រាប់ បណ្តាលឲ្យប្រជាពលរដ្ឋចំនួន ២នាក់រងរបួសធ្ងន់ និងស្រាល។ ឧប្បទ្ទវហេតុនេះកើតឡើងសារ ជនរងគ្រោះយកគ្រាប់ ដែលសេសសល់ពីសង្គ្រាមច្នៃ សម្រាប់បោកយកត្រីនៅភូមិអាតោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ ដូចខាងក្រោម៖

    • ឈួន សុផល ភេទប្រុស អាយុ៥៥ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិ ឃុំខាងលើ របួសដាច់ដៃម្ខាង និងរបួសពាសពេញខ្លួន
    • ហ៊ត់ ព្រឹង ភេទប្រុស អាយុ២៤ឆ្នាំ ប្រជាពលរដ្ឋនៅភូមិ ឃុំខាងលើ របួសស្រាល

     

    ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកស្រុកចុងកាល់ ហើយជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។ នៅក្នុងអំឡុងពេល ៥ឆ្នាំ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានអត្រាគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស. ចំនួន ៤ករណី ដែលបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ និងរបួសចំនួន ៤នាក់ផងដែរ


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 3028
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:២២ 4796
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:០៥ 4946
    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 13589
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 12624

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ709
    • ពីម្សិលមិញ1045
    • ស​ប្តា​ហ៍នេះ709
    • ខែនេះ22151
    • ឆ្នាំនេះ347095