អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    គ្រាប់បែកពីអតីតកាល ទម្ងន់២២៧គីឡូក្រាម ត្រូវបានប្រទះឃើញ នៅខេត្តស្វាយរៀង

    ពុធ ២២ មីនា ,២០១៧ ០០:០០ 1652
    គ្រាប់បែកពីអតីតកាល ទម្ងន់២២៧គីឡូក្រាម ត្រូវបានប្រទះឃើញ នៅខេត្តស្វាយរៀង

    (ស្វាយរៀង)៖ គ្រាប់បែកទម្លាក់ពីយន្តហោះ របស់អាមេរិកប្រភេទ GPLD 500Lb MK 82 ដែលមានទម្ងន់រហូតដល់២២៧គីឡូក្រាម ត្រូវបានប្រជាពលរដ្ឋ ដែលបានជីកស្រះក្នុងវត្ត ស្ថិតនៅភូមិអូរសំដី ឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រទះឃើញ និងបានរាយការណ៍ មន្ត្រីជំនាញស៊ីម៉ាក់ ដើម្បីយកគ្រាប់នោះចេញ។

    បន្ទាប់ពីប្រជាពលរដ្ឋ រាយការណ៍ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី៣០ ខែមករា ក្រុមជំនាញសុីម៉ាក់ប្រចាំភូមិភាគកំពង់ចាម បានបើកប្រតិបត្តិការដោះ គ្រាប់បែកទំលាក់ពីយន្តហោះប្រភេទ GPLD 500Lb MK 82 ដែលមានទំងន់ចំនួន២២៧គីឡូក្រាមបូកទាំងជាតិផ្ទុះ ចេញដោយសុវត្ថិភាព។

    លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលជីកស្រះនេះពិតជាសំណាងណាស់ ដែលគ្រឿងចាក់កាយចំគ្រាប់ តែមិនចំកន្លែងផ្ទុះ។ លោកបញ្ជាក់ថា គ្រាប់បែកដ៏គ្រោះថ្នាក់នេះ ត្រូវដឹកមកទីលានកាត់បន្សាបគ្រាប់របស់សុីម៉ាក់នៅខេត្តកំពង់ឆ្នាំង។ សូមជម្រាបថា គ្រាប់បែកដែលទម្លាក់ពីយន្តហោះ របស់អាមេរិកបានបន្សល់ទុកលើទឹកដីខ្មែររាប់លានគ្រាប់ បូករួមទាំងគ្រាប់បែកគីមីផងដែរ។

    កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ សុីម៉ាក់បានរកឃើញគ្រាប់បែកគីមី ដ៏គ្រោះថ្នាក់បំផុតចំនួន២គ្រាប់នៅក្នុងសាលា និងវត្តអារាម ក្នុងស្រុករមាសហែក ខេត្តស្វាយរៀងផងដែរ។ ស៊ីម៉ាក់បានកំណត់យកសប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីដោះគ្រាប់បែកគីមីនេះចេញ ដោយត្រូវជម្លៀសសិស្សសាលា ព្រះសង្ឃ និងប្រជាពលរដ្ឋទីកន្លែងសុវត្ថិភាព ក្នុងពេលបើកប្រតិបត្តិការ។

    សុីម៉ាក់បានឲ្យដឹងថា អាមេរិកបានទម្លាក់គ្រាប់បែកចង្រ្កោម និងគ្រាប់បែកគីមីជិត៣លានគ្រាប់ មកលើទឹកដីកម្ពុជា និងបានសម្លាប់ អាយុជីវិតពលរដ្ឋស្លូតត្រង់ ជាងកន្លះលាននាក់៕

    (ប្រភពព័ត៌មាន៖ សារព័ត៌មាន Fresh News)


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 4007
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ០០:០០ 5326
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ០០:០០ 5431
    ច័ន្ទ ២៩ កក្តដា ,២០១៩ ០០:០០ 14280
    សុក្រ ០៨ កុម្ភះ ,២០១៩ ០០:០០ 13345

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ632
    • ពីម្សិលមិញ667
    • ស​ប្តា​ហ៍នេះ3530
    • ខែនេះ24079
    • ឆ្នាំនេះ417138