អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ប្រតិភូកម្ពុជាក្នុងកិច្ចប្រជុំលើកទី១៦ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា

    ព្រហស្បតិ៍ ០៩ មីនា ,២០១៧ ០២:៣០ 1595
    ប្រតិភូកម្ពុជាក្នុងកិច្ចប្រជុំលើកទី១៦ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា

    ឈីលី៖ ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន បាននិងកំពុងដឹកនាំប្រតិភូកម្ពុជា មួយក្រុមចូលរួមសន្និសីទលើកទី១៦នៃសន្ធិសញ្ញាអន្តរជាតិស្តីពីការហាមប្រាម ការលុបបំបាត់ ការស្តុកទុក ការដោះមីន និងការកម្ទេចគ្រាប់មិនទាន់ផ្ទុះ បន្សល់ពីសង្រ្គាម ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ នៅប្រទេសឈីលី។

    សន្និសីទនេះ មានការចូលរួមពីតំណាងពាក់ព័ន្ធលើបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះបន្សល់ពីសម័យ សង្រ្គាមដែលជារដ្ឋភាគី និងរដ្ឋមិនចូលជាភាគីសរុប ១៦២ប្រទេស។ នៅក្នុងសន្និសីទអន្តរជាតិនេះ ប្រទេសជារដ្ឋភាគី និងប្រទេសមិនមែនជារដ្ឋភាគី រួមទាំងកម្ពុជាផងដែរ នឹងលើកឡើងពីលទ្ធផល នៃសកម្មភាពបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ រួមទាំងបញ្ហាដែលកំពុងប្រឈមផងដែរ។

    តាមរយៈសន្និសីទ និងជំនួបទ្វេភាគី ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រឹងប្រែងស្វែងរកជំនួយបន្ថែមទៀត ដើម្បីបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលនៅសេសសល់លើផ្ទៃដីប្រមាណ ១,៩៤៦ គីឡូម៉ែត្រក្រឡា។ កម្ពុជាបានដាក់ចេញទិសដៅបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនេះឲ្យអស់ នៅក្នុងឆ្នាំ២០២៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៤០៦លានដុល្លារអាមេរិក។

    ដោយសារតែភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍ កម្ពុជា បានក្លាយទៅជាប្រទេសមួយ ដែលរងគ្រោះ និងរងនូវភាពខ្ទេចខ្ទាំយ៉ាងខ្លាំង។ ទន្ទឹមនិងភាពខ្ទេចខ្ទាំទាំងនេះ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជា ច្រើនត្រូវបានបន្សល់ស្ទើរពាសពេញផ្ទៃប្រទេស។ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនេះ បានបន្តតាមលូងបន្លាច ធ្វើទុកបុកម្មេញ ធ្វើឲ្យប្រជាពលរដ្ឋជួបភាពពិការ និងឆក់យកអាយុជីវិតរហូតមកដល់បច្ចុប្បន្ន។

    ចាប់តាំងពីឆ្នាំ១៩៩២មក កម្ពុជាសម្រេចបានការបោសសំអាតមីន និងគ្រាប់លើផ្ទៃដីជាង ១,៥០០គីឡូម៉ែត្រការ៉េ ក្នុងនោះបោសសំអាតមីនប្រឆាំងមនុស្សបានជាង ១លានគ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានជាង២លាន ៦សែនគ្រាប់ កាត់បន្ថយអត្រាគ្រោះថ្នាក់ពី ៤,៣២០នាក់នៅឆ្នាំ១៩៩៦ មកត្រឹមក្រោម ២០០នាក់នៅឆ្នាំ២០១២ និងមកត្រឹម ៧៥នាក់ គិតត្រឹមខែតុលា ឆ្នាំ២០១៦។

    សមិទ្ធិផលសម្រេចបានកន្លងមក គឺបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងអត្រាប្រចាំឆ្នាំប្រមាណជា ៧ភាគរយ តាមរយៈការរំដោះដីធ្វើកសិកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ហើយក៏បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាជន ព្រមទាំងបានលើកស្ទួយកម្រិតជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជននៅតាមជនបទស្រែចំការផងដែរ៕


    ព័ត៌មានដែលទាក់ទង

    ទិវាអន្តរជាតិយល់ដឹងពីមីន ៤ មេសា ឆ្នាំ២០១៩

    ព្រហស្បតិ៍ ០៤ មេសា ,២០១៩ ១៣:៣៦ 348
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 462
    សុក្រ ០១ កុម្ភះ ,២០១៩ ១១:១៤ 664
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣០ 3064

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ458
    • ពីម្សិលមិញ568
    • ស​ប្តា​ហ៍នេះ1780
    • ខែនេះ8492
    • ឆ្នាំនេះ107313