អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    អាជ្ញាធរមីន រៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា

    សុក្រ ២៤ មីនា ,២០១៧ ០០:២២ 3263
    អាជ្ញាធរមីន រៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នេះ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៦ ទិវាអន្តរជាតិនារី៨មីនា (១៩១០-២០១៧) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ស្ត្រីនៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ រួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសស្រ្តីបំរើការងារក្នុងវិស័យសកម្មភាពមីន។  ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពី វីរៈភាពរបស់ស្រ្តី ក្នុងវិស័យសកម្មភាពមីននៅក្នុងប្រទេសកម្ពុជា ពិសេសស្តី្របំរើការងារ ក្នុងក្របខ័ណ្ឌអន្តរជាតិ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរឲ្យស្រ្តីទាំងអស់ ក្នុងអាជ្ញាធរមីនត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន អោយស្របតាមប្រធានបទក្នុងឆ្នាំ២០១៧នេះគឺស្ត្រីដើម្បីសុខភាព និងវឌ្ឍនភាព។ នាឱកាសនោះដែរ ឯកឧត្តមផ្តល់នូវថវិកាដល់ស្រ្តីក្នុងអាជ្ញាធរមីនចំនួន៣៤នាក់ ក្នុងម្នាក់ៗនូវថវិកាចំនួន២០ម៉ឺនរៀល និងសារុងមួយផងដែរ៕


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 3028
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:២២ 4796
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:០៥ 4946
    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 13589
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 12622

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ628
    • ពីម្សិលមិញ1045
    • ស​ប្តា​ហ៍នេះ628
    • ខែនេះ22070
    • ឆ្នាំនេះ347014