អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ពិធីបំពាក់ គ្រឿងឥស្សរិយយស និងផ្តល់ប័ណ្ណសរសើរ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការម៉ែក

    សុក្រ ១០ មីនា ,២០១៧ ២១:៣៨ 2937
    ពិធីបំពាក់ គ្រឿងឥស្សរិយយស និងផ្តល់ប័ណ្ណសរសើរ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការម៉ែក

    ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងបីសៀល នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន មានរៀបចំពិធីបំពាក់ គ្រឿងឥស្សរិយយស និងផ្តល់ប័ណ្ណសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការម៉ែក (MAG) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងនូវ អំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះអង្គការម៉ែក និងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការងារសកម្មភាពមីនមនុស្សធម៌ ចាប់តាំងពីឆ្នាំ១៩៩២មក។ ចាប់តាំងពីឆ្នាំ១៩៩២ មកទល់នឹងឆ្នាំ២០១៦នេះ កម្ពុជាបានធ្វើការបោសសំអាតមីន លើផ្ទៃដីប្រមាណជិត ១៥០០គីឡូម៉ែត្រក្រឡា បានរកឃើញមីន និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្ស ចំនួនជាងមួយលានគ្រាប់ (១,០៣១,២៧៧) គ្រាប់មីនតោនចំនួនជាងពីរម៉ឺនគ្រាប់ (២៤,១៧៩) និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាងពីរលានគ្រាប់ (២,៦៤៦,៦៥៧)។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា លទ្ធផលនៃការបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមខាងលើ ពិតជាបានរួមចំណែកក្នុងធ្វើឲ្យអត្រាជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ធ្លាក់ចុះនៅក្រោម១០០នាក់ នាឆ្នាំ២០១៦កន្លងទៅនេះ។ កម្ពុជាត្រូវការនូវការរួមចំណែក ពីប្រតិបត្តិករជាតិ និងអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសផ្តល់ជំនួយទាំងអស់ ក្នុងការចូលរួមធ្វើឲ្យសម្រេចបាននូវ គោលដៅរបស់កម្ពុជាក្នុងការបោសសំអាតមីន ឲ្យអស់នៅត្រឹមឆ្នាំ២០២៥ នៅលើផ្ទៃដីចំនួន ១៩៤៦ គីឡូមែត្រក្រឡា និងត្រូវការថវិកាប្រមាណ ៤០៦លានដុល្លាសហរដ្ឋអាមេរិក។

    លោក Nick Guest ប្រធានអង្គការម៉ែក បានមានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាប្រទេសដែលឈានមុខគេលើការងារបោសសំអាតមីន និងជាកន្លែងគំរូសម្រាប់ប្រទេសជាច្រើននៅលើពិភពលោក មករៀនសូត្រ និងបណ្តុះបណ្តាលលើផ្នែកវិស័យសកម្មភាពមីន។ លោកសង្ឃឹមយ៉ាងមុតមុំាថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរមីនជាសេនាធិការ និងអង្គការម៉ែក នឹងបន្តសម្រេចបាននូវគោលសម្រាប់វិស័យសកម្មភាពមីននាពេលអនាគត។

     

    នាឪកាសនោះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រីថ្នាក់ធិបឌិន ជូនលោក Nick Guest ប្រធានអង្គការម៉ែកក្នុងឪកាសដែលលោកប្រធាន ត្រូវបញ្ចប់បេសកកម្មនៅកម្ពុជា និងផ្តល់ប័ណ្ណសរសើរ ជូនបុគ្គលិកអង្គការម៉ែកចំនួន ៧រូប ដែលមានស្នាដៃក្នុងការងារវិស័យសកម្មភាពមនុស្សធម៌នៅកម្ពុជានាពេលកន្លងមក

     

     

     

    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 3043
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:២២ 4818
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:០៥ 4958
    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 13606
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 12664

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ623
    • ពីម្សិលមិញ1045
    • ស​ប្តា​ហ៍នេះ3607
    • ខែនេះ25049
    • ឆ្នាំនេះ349993