អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ទស្សនកិច្ចពិនិត្យ ការបោសសំអាត សំណល់ជាតិផ្ទុះពីសង្គ្រាម នៅខេត្តរតនគីរី

    សុក្រ ១០ មីនា ,២០១៧ ០១:៤៩ 1546
    ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ទស្សនកិច្ចពិនិត្យ ការបោសសំអាត សំណល់ជាតិផ្ទុះពីសង្គ្រាម នៅខេត្តរតនគីរី

    (រតនគីរី)៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានទទួលស្គាល់នូវទំងន់ជាប្រវត្តិសាស្ត្រ ដែលសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់មកលើប្រទេសកម្ពុជា កាលពីសម័យសង្គ្រាមវៀតណាម។

      

    ជាមួយនោះដែរលោក ឯកអគ្គរដ្ឋទូតអាមេរិរូបនោះបានថ្លែងទៀតថា លោកនឹងស្នើសុំឲ្យរដ្ឋាភិបាលអាមេរិកថ្មី បន្តគាំទ្រដល់វិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម នៅក្នុងប្រទេសកម្ពុជាបន្តទៀត។

     

    ការបញ្ជាក់បែបនេះរបស់ឯកអគ្គរដ្ឋទូតអាមេរិក ខណៈលោកចូលរួមជាចុះពិនិត្យលើការបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅថ្ងៃព្រហស្បត្តិ៍នេះនៅកន្លែងកំពុង ធ្វើប្រតិបត្តិការ ផ្ទាល់របស់អង្គការ NPA ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ការចុះត្រួតពិនិត្យនេះក៏មានការចូលរួមពី នាយកអង្គការ NPA និងលោក ថង សាវុន អភិបាលខេត្តរតនគិរី និងក្រុមការងារជាច្រើននាក់ទៀត។

     

    ជាមួយនោះដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ ទទួលបន្ទុកបេសកកម្មពិសេស និងអគ្គលេខាធិការអាជ្ញាធរមីន បានថ្លែងឲ្យដឹងថា រដ្ឋាភិបាល និងប្រជាពលរដ្ឋ សហរដ្ឋអាមេរិក បានចំណាយលុយប្រមាណ១៥០លានដុល្លារ ក្នុងការជួយបោសសំអាតមីន ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ បន្ទាប់ពីសង្គ្រាមនៅក្នុង ប្រទេសកម្ពុជា។ លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដែលបានចំណាយថវិកាជួយ ដល់កម្ពុជានាពេលកន្លងមកផងដែរ។

     

    លោកទេសរដ្ឋមន្ត្រី លី ធុជ បានបន្ថែមថា មានរដ្ឋាភិបាលជាច្រើន ដែលជួយលើវិស័យនេះ ដូចជាបារាំង, ចិន, ឥណ្ឌា, ន័រវេស, ស្វីស, អូស្ត្រាលីជាដើម ដោយរាជរដ្ឋាភិបាលកម្ពុជា កំណត់យកឆ្នាំ២០២៥ ឲ្យអស់គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយនៅឆ្នាំ២០១៦នេះ អត្រាគ្រោះមានការថយចុះពោល គឺសល់តែ៨៣នាក់ប៉ុណ្ណោះ។

     

    នៅក្នុងឱកាសនោះ លោក វិលលៀម អាដេត អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងថា គ្រាប់នៅសេសសល់មានច្រើន យើងរីករាយនឹងជួយ ប៉ុន្តែរយៈពេល២-៣សប្តាហ៍ទៀត ទីក្រុងវាស៊ីនតោន មានរដ្ឋាភិបាលថ្មី ហើយរូបគាត់នឹងពន្យល់ដើម្បីឲ្យជួយវិស័យខាងលើនេះ។ លោកអគ្គរដ្ឋទូតបន្តថា កម្ពុជាមានដៃគូល្អ (NPA) ដោយឈរលើគោលការណ៍២ចំណុច ទី១៖ មានជំនាញធ្វើការដោះមីន និងទី២៖ ស្ថាប័នគ្រប់គ្រងគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះគាំទ្រ ដោយរាជរដ្ឋាភិបាលដែលកត្តានេះហើយ ដែលនាំឲ្យមានការជោគជ័យ៕

     

     


    ព័ត៌មានដែលទាក់ទង

    ទិវាអន្តរជាតិយល់ដឹងពីមីន ៤ មេសា ឆ្នាំ២០១៩

    ព្រហស្បតិ៍ ០៤ មេសា ,២០១៩ ១៣:៣៦ 348
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 462
    សុក្រ ០១ កុម្ភះ ,២០១៩ ១១:១៤ 664
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣០ 3064

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ476
    • ពីម្សិលមិញ568
    • ស​ប្តា​ហ៍នេះ1798
    • ខែនេះ8510
    • ឆ្នាំនេះ107331