អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ជួបពិភាក្សាការងារ ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតចិន

    សៅរ៍ ១១ មីនា ,២០១៧ ០០:០០ 3028
    ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ជួបពិភាក្សាការងារ ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតចិន

    នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នេះ នៅស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរងអាជ្ញាធរមីន បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។  

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល បានសំដែងនូវអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ក្នុងការរួមចំណែកទាំងថវិកា សម្ភារៈនិងបច្ចេកទេស ក្នុងការបោសសំអាតមីនមនុស្សធម៌នៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមថ្លែងនូវអំណរគុណ ដល់សាធារណៈរដ្ឋប្រជាមានិតចិន ដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះប្រតិភូកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន ក្នុងពិធីបិទវគ្គជំនាញបោសសំអាតមីន នៅសាធារណៈរដ្ឋប្រជាមានិតចិន។  

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរឲ្យរដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសលើវិស័យសកម្មភាពមីន ដែលកម្ពុជាត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបោសសំអាតមីនឲ្យអស់នៅត្រឹមឆ្នាំ២០២៥។   ឯកឧត្តមឯកអគ្គរដ្ឋទូត បានសំដែងនូវសុឆន្ទៈ និងបង្ហាញនូវគោលជំហបន្តគាំទ្រជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសំអាតមីន។

     

    ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏សូមអបអរសាទចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបាននូវកំណើនសេដ្ឋកិច្ច យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។   ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងពាំនាំនូវសំណូមពរ របស់អាជ្ញាធរមីន ជូនដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ក្នុងការចូលរួមចំណែកឲ្យកាន់តែច្រើនបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសំអាតមីនមនុស្សធម៌នៅកម្ពុជា៕


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 4024
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ០០:០០ 5332
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ០០:០០ 5435
    ច័ន្ទ ២៩ កក្តដា ,២០១៩ ០០:០០ 14283
    សុក្រ ០៨ កុម្ភះ ,២០១៩ ០០:០០ 13354

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ344
    • ពីម្សិលមិញ717
    • ស​ប្តា​ហ៍នេះ5811
    • ខែនេះ26360
    • ឆ្នាំនេះ419419