អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តមទេសរដ្ឋមន្រ្តី សេរី កុសល ចុះពិនិត្យទីតាំងផ្ទុះមីនតោន នៅខេត្តបាត់ដំបង

    សុក្រ ១០ មីនា ,២០១៧ ០១:១៣ 1543
    ឯកឧត្តមទេសរដ្ឋមន្រ្តី សេរី កុសល ចុះពិនិត្យទីតាំងផ្ទុះមីនតោន នៅខេត្តបាត់ដំបង

    ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានចុះពិនិត្យទីតាំងផ្ទុះមីនតោននៅភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០១៧- ២០២៥។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំដល់កងកម្លាំងដោះមីនស៊ីម៉ាក់ អោយចុះមកធ្វើការបោសសម្អាតមីនជាបន្ទាន់ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋដែលកំពុងបង្កបង្កើនផល ហើយជាលទ្ធផល ស៊ីម៉ាក់បានរកឃើញគ្រាប់មីន១គ្រាប់នៅលើភ្លឺស្រែជិតទីតាំងផ្ទុះមីន។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់ភូមិ ឃុំកងកម្លាំងប្រដាប់អាវុធ ឲ្យយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអប់រំប្រជាពលរដ្ឋ កុំឲ្យលេងឬប៉ះពាល់គ្រាប់មីន និងណែនាំប្រជាពលរដ្ឋកុំអោយកែច្នៃគ្រាប់ ព្យួររាស់ត្រាក់ទ័រ ឬកាប់ ឆ្ការព្រៃ ដើម្បីធ្វើស្រែចំការដាំដំណាំផ្សេងៗ នៅដីតំបន់ណាមិនទាន់បានធ្វើការបោសសំអាតមីនទាំងស្រុង ហើយនៅពេលបានឃើញ ឬសង្ស័យថា ជាគ្រាប់មីន ឬគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឫប្រតិបត្តិករដោះមីននៅក្បែរនោះ។

     

    ជាមួយគ្នានេះគ្នាដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបន្តដំណើរចុះមកពិនិត្យការដ្ឋានបោសសម្អាតមីនរបស់ស៊ីម៉ាក់ នៅភូមិកំពង់ ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត និងចុះសាកសួរសុខទុក្ខ និងចែកគ្រឿង ឧបភោគ បរិភោគដល់ជនរងគ្រោះ ដោយសារមីនចំនួន២នាក់ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបាត់ដំបង គឺលោក ភ្លាន វុធ អាយុ២៨ឆ្នាំ និង លោក សយ សុធា អាយុ២៤ឆ្នាំ រស់នៅភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង៕


    ព័ត៌មានដែលទាក់ទង

    ទិវាអន្តរជាតិយល់ដឹងពីមីន ៤ មេសា ឆ្នាំ២០១៩

    ព្រហស្បតិ៍ ០៤ មេសា ,២០១៩ ១៣:៣៦ 348
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 462
    សុក្រ ០១ កុម្ភះ ,២០១៩ ១១:១៤ 664
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣០ 3065

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ510
    • ពីម្សិលមិញ568
    • ស​ប្តា​ហ៍នេះ1832
    • ខែនេះ8544
    • ឆ្នាំនេះ107365