អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តមទេសរដ្ឋមន្រ្តី សេរី កុសល ដឹកនាំវេទិការអម ក្នុងកិច្ចអន្តរជាតិលើកទី១៥ នៅប្រទេសឈីលី

    សុក្រ ១០ មីនា ,២០១៧ ២១:២០ 1921
    ឯកឧត្តមទេសរដ្ឋមន្រ្តី សេរី កុសល ដឹកនាំវេទិការអម ក្នុងកិច្ចអន្តរជាតិលើកទី១៥ នៅប្រទេសឈីលី

    ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្រ្ដី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំលើកទី១៥ នៃអនុសញ្ញាស្តីពី ការហាមប្រើប្រាស់ ការស្តុក ការផលិត ការផ្ទេរ និងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស នៅទីក្រុងសាន់ត្យាហ្គោ ប្រទេស  ឈីលី ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦  តបតាមការអញ្ជើញរបស់អង្គការសហប្រជាជាតិ។

    កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ   ដែលមានតំណាងមកពីរដ្ឋភាគីប្រមាណជាងមួយរយប្រទេសចូលរួម ដើម្បីវាយតម្លៃវឌ្ឍនភាពក្នុងការអនុវត្តកាតព្វកិច្ចនៃអនុសញ្ញា និងដើម្បីឲ្យរដ្ឋភាគីបានបង្ហាញពីវឌ្ឍនភាពនិងការប្តេជ្ញាចិត្តក្នុងការងារបោសសំអាតមីន ដែលក្នុងនោះកម្ពុជាក៏មានការថ្លែងសេចក្តីរាយការណ៍ចំនួនបីគឺ                 ១. វឌ្ឍនភាពការងារបោសសំអាតមីន ២. ការជួយជនរងគ្រោះដោយសារមីន  ៣. កិច្ចសហប្រតិបត្តិការ។

    ក្នុងកិច្ចប្រជុំកំពូលនេះ កម្ពុជាក៏បានរៀបចំជាព្រឹត្តិការណ៍អម ដែលមានអ្នកចូលរួមពីបណ្តាប្រទេសផ្តល់ជំនួយ និងអង្គការពាក់ព័ន្ធនានា ដើម្បីធ្វើបទបង្ហាញពីផែនការយុទ្ធសាស្ត្រនៃការបោសសំអាតមីនរបស់កម្ពុជាចាប់ពីឆ្នាំ២០១៧-២០២៥ផងដែរ។

    ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជួបទ្វេភាគីជាមួយបណ្តាប្រទេសផ្តល់ជំនួយ និងប្រទេសដែលជារដ្ឋភាគី ដូចជា ប្រទេសអូស្ត្រាលី អាឡឺម៉ង់ សហរដ្ឋអាមេរិក ចិន ជប៉ុន ថៃ ហ្សកដានី  និងបណ្ដាប្រទេសផ្សេងទៀត ដើម្បីបន្តកៀរគររកថវិកាជំនួយ និងការគាំទ្របន្ថែមក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថារហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជារួមជាមួយនឹងដៃគូអភិវឌ្ឍបានប្រឹងប្រែងឆ្លើយតបយ៉ាងសកម្មនូវតម្រូវការផ្នែកមនុស្សធម៌ និងការអភិវឌ្ឍដោយធ្វើការបោសសម្អាតផ្ទៃដីមានមីនបានជាច្រើនម៉ឺនហិកតាជូនដល់សហគមន៍មូលដ្ឋាន។ លទ្ធផលទាំងនេះ អាចសម្រេចទៅបាន ក៏ដោយសារមានការគាំទ្រទាំងបច្ចេកទេស សម្ភារៈ និងថវិកា ពីរាជរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ។

    យោងតាមផែនការយុទ្ធសាស្ត្រសកម្មភាពមីន២០១៧-២០២៥ កម្ពុជាត្រូវធ្វើការបោសសម្អាតមីនប្រឆាំងមនុស្សទាំងស្រុង លើផ្ទៃដីជិតពីរពាន់គីឡូម៉ែត្រក្រឡា។ ដើម្បីសម្រេចផែនការនេះ កម្ពុជាត្រូវការថវិកាចំនួន ៤០៦ លានដុល្លារ។

    គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០១២ កម្ពុជាក៏ធ្លាប់ធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១១នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ានៅរាជធានីភ្នំពេញផងដែរ។ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជារដ្ឋភាគីអនុសញ្ញានេះចាប់តាំងពីឆ្នាំ២០០០ ដែលរហូតមកដល់ពេលនេះមានរយៈពេល១៦ឆ្នាំ។

    រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសកម្មភាពបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និង ការជួយជនរងគ្រោះដោយសារមីន គឺជាការងារអាទិភាពមួយ រហូតបានដាក់ចូលក្នុង គោលដៅទី៩នៃផែនការអភិវឌ្ឍសហសវត្សកម្ពុជា និងគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលជាការបញ្ជាក់ពីឆន្ទៈដ៏មោះមុតឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមចលនាជាមួយពិភពលោក ក្នុងការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឱ្យអស់ពីកម្ពុជាពីតំបន់ និងពិភពលោកទាំងមូល៕

     

     


    ព័ត៌មានដែលទាក់ទង

    ទិវាអន្តរជាតិយល់ដឹងពីមីន ៤ មេសា ឆ្នាំ២០១៩

    ព្រហស្បតិ៍ ០៤ មេសា ,២០១៩ ១៣:៣៦ 186
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 312
    សុក្រ ០១ កុម្ភះ ,២០១៩ ១១:១៤ 429
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣០ 2860

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ203
    • ពីម្សិលមិញ624
    • ស​ប្តា​ហ៍នេះ827
    • ខែនេះ11594
    • ឆ្នាំនេះ76016