អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តម សេរី កុសល ចុះសាកសួរសុខទុក្ខ ជនរងគ្រោះដោយសារ សំណល់ជាតិផ្ទុះពីសង្គ្រាម នៅខេត្តសៀមរាប

    សុក្រ ២៤ មីនា ,២០១៧ ០០:០០ 3163
    ឯកឧត្តម សេរី កុសល ចុះសាកសួរសុខទុក្ខ ជនរងគ្រោះដោយសារ សំណល់ជាតិផ្ទុះពីសង្គ្រាម នៅខេត្តសៀមរាប

     

    នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានចុះមកសាកសួរសុខទុក្ខ ចែកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់ ជនរងគ្រោះ ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម  នៅមន្ទីពេទ្យកុមារព្រះបាទជ័យវរ្ម័នទី៧ ខេត្តសៀមរាប។

    ជនរងគ្រោះរងរបួសធ្ងន់ ដែលកំពុងសម្រាកព្យាបាល ឈ្មោះ បេង សីុម ភេទប្រុសអាយុ១៣ឆ្នាំ រស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មកស្នាក់នៅក្នុងភូមិកើតហេតុ។ មុនពេលកើតហេតុ ជនរងគ្រោះបានជីកយកគល់បេង ស្រាប់តែបះចំក្បាលគ្រាប់ ដែលសេសសល់ពីសម័យសង្គ្រាម បណ្តាលអោយផ្ទុះស្លាប់ម្នាក់ភ្លាមៗ រងរបួសធ្ងន់ម្នាក់ និងរបួសស្រាលពីរនាក់ ដោយឡែក អ្នករងគ្រោះ ដែលរបួសធ្ងន់ ត្រូវបានគេនាំយកមកសង្គ្រោះ នៅមន្ទីរពេទ្យកុមារព្រះបាទជ័យវរ្ម័នទី៧ ខេត្តសៀមរាប។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមគ្រួសារជនរងគ្រោះ និងបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដូចជា៖ អង្ករ១បាវ(50kg) មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកក្រូច១កេស ទឹកផ្លែឈើ១កេស ទឹកសុទ្ធ១កេស និង ថវិកា៤០០.០០០រៀល។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណគុណជូនចំពោះលោក Dr. Beat Richner ប្រធានមន្ទីរពេទ្យគន្ធបូផា និងក្រុមគ្រូពេទ្យជំនាញដែលបានខិតខំយកចិត្តទុកដាក់ព្យាបាលដល់ជនរងគ្រោះ។

     

    នៅរសៀលថ្ងៃដដែល  ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តដំណើរចុះសាកសួរសុខទុក្ខ ចែកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់ជនរងគ្រោះដោយសារមីនតោន ចំនួន ៣នាក់។ ជងរងគ្រោះមានឈ្មោះ ឃុំ រស្មី ភេទប្រុសអាយុ២៣ ឆ្នាំ រស់នៅភូមិក្បាលមួក ឃុំមោងឬស្សី ស្រុកមោងឬស្សី ខេត្តបាត់ដំបង មកស្នាក់នៅក្នុងភូមិកើតហេតុ។ មុនពេលកើតហេតុជនរងគ្រោះ បានបើកអាស្កាស៊ីឈ្នូលកាយដី និងវាយព្រៃឲ្យគេ ស្រាប់តែប៉ះចំគ្រាប់ មីនតោនដែលសេសសល់ពីសម័យសង្គ្រាម បណ្តាលឲ្យផ្ទុះខូចខាតអេស្កាអស់មួយផ្នែក ដោយឡែក អ្នកបើកបរសំណាងល្អរងរបួសស្រាល ត្រូវបានគេនាំទៅព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ ហេតុការណ៍នេះកើតឡើងនៅភូមិតាមាន ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការអាណិតអាសូរ្យ ជូនចំពោះក្រុមគ្រួសារជនរងគ្រោះ និងបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដូចជា៖ អង្ករ១បាវ(50kg) មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកក្រូច១កេស ទឹកផ្លែឈើ១កេស ទឹកសុទ្ធ១កេស និង ថវិកា៤០០.០០០រៀលក្នុងម្នាក់ៗ។

     

     

     


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 4074
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ០០:០០ 5353
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ០០:០០ 5453
    ច័ន្ទ ២៩ កក្តដា ,២០១៩ ០០:០០ 14323
    សុក្រ ០៨ កុម្ភះ ,២០១៩ ០០:០០ 13390

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ97
    • ពីម្សិលមិញ1064
    • ស​ប្តា​ហ៍នេះ5438
    • ខែនេះ4082
    • ឆ្នាំនេះ425348