អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តម សេរី កុសល អនុប្រធានទី១អាជ្ញាធរមីន បានចូលរួមជាអធិបតីបិទ សិក្ខាសាលាស្តីពីការពិគ្រោះយោបល់ លើផែនការយុទ្ធសាស្ត្រជាតិ វិស័យសកម្មភាពមីន ២០១៨-២០២៥

    ពុធ ២៦ កក្តដា ,២០១៧ ១២:២០ 1452
    ឯកឧត្តម សេរី កុសល អនុប្រធានទី១អាជ្ញាធរមីន បានចូលរួមជាអធិបតីបិទ សិក្ខាសាលាស្តីពីការពិគ្រោះយោបល់ លើផែនការយុទ្ធសាស្ត្រជាតិ វិស័យសកម្មភាពមីន ២០១៨-២០២៥

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ នៅសណ្នាគារអាំងទែកង់ទីណង់តាល់ ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន បានចូលរួមជាអធិបតីបិទ សិក្ខាសាលាស្តីពីការពិគ្រោះយោបល់ លើផែនការយុទ្ធសាស្ត្រជាតិ វិស័យសកម្មភាពមីន ២០១៨-២០២៥។ សិក្ខាសាលាបានដំណើរការកិច្ចពិភាក្សារយៈពេលពេញមួយថ្ងៃ ដោយបានប្រមូលមតិយោបល់និងធាតុចូល ពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យមីន។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី ជួសមុខឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបណ្តាប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែជួយឧបត្តម្ភ ទាំងស្មារតី សំភារៈ និងថវិកាដល់អាជ្ញាធរមីនគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ឆ្លើយតបទៅនឹងការប្រឈមទាំងឡាយដែលតម្រូវឲ្យ រាជរដ្ឋាភិបាលដោះស្រាយ ដើម្បីការអភិវឌ្ឍ និងផ្តល់សុវត្ថិភាពដល់ប្រជាជនកម្ពុជាគ្រប់រូប។ ការកសាងផែនការយុទ្ធសាស្រ្តនេះ គឺផ្អែកលើយុទ្ធសាស្រ្ត ដែលមានពីមុន ក៏ដូចជាចំណេះដឹង និងបទពិសោធដែលកម្ពុជាបានឆ្លងកាត់ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកពីកិច្ចប្រឹងប្រែងបោសសម្អាតមីន។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា សង្គ្រាមពីអតីតកាលបានបន្សល់ទុកនូវតំបន់ ដែលនៅមានការគំរាមដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម ជាច្រើនដែលបានធ្វើឲ្យមនុស្សស្លាប់ និងរបួសពិការ និងជាឧបសគ្គដល់ជីវភាពរស់នៅរបស់ប្រជាជនយើង ព្រមទាំងបានធ្វើឲ្យរាំងស្ទះដល់ ការអភិវឌ្ឍ ប្រទេសជាតិទៀតផង។ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជារួមជាមួយនឹងដៃគូអភិវឌ្ឍ បានប្រឹងប្រែងឆ្លើយតបយ៉ាងសកម្ម នូវតម្រូវការ ផ្នែកមនុស្សធម៌ និងការអភិវឌ្ឍដោយធ្វើការបោសសម្អាតផ្ទៃដីមានមីន បានជាច្រើនម៉ឺនហិកតា ជូនដល់សហគមន៍មូលដ្ឋាន ក៏ប៉ុន្តែ ផលប៉ះពាល់ជាអវិជ្ជមានរបស់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំពោះការកាត់បន្ថយភាពក្រីក្រនៅកម្ពុជានៅតែជាបញ្ហាចម្បងនៅឡើយ។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រីសង្ឈឹមយ៉ាងមុតមាំថា ផែនការយុទ្ធសាស្ត្រនេះនឹងត្រូវបានប្រើប្រាស់ជាត្រីវិស័យ និងជាគោលការណ៍ណែនាំរួមមួយដើម្បី បង្កើនប្រសិទ្ធភាព និងលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមួយរួចចាកផុត ពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ក៏នឹងត្រូវប្រើប្រាស់ជាឯកសារណែនាំ យោងតែមួយគត់ សម្រាប់ដៃគូអភិវឌ្ឍពាក់ព័ន្ធ ទាំងអស់ ដែលមានចំណាប់អារម្មណ៍ក្នុងការគាំទ្រសកម្មភាពមីននៅប្រទេសកម្ពុជាផងដែរ៕


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 3028
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:២២ 4796
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:០៥ 4946
    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 13589
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 12622

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ648
    • ពីម្សិលមិញ1045
    • ស​ប្តា​ហ៍នេះ648
    • ខែនេះ22090
    • ឆ្នាំនេះ347034