អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯឧ សេរី កុសល អនុប្រធានទី១អាជ្ញាធរមីន បានចូលរួម ជាអធិបតីបិទ កិច្ចប្រជុំពិភាក្សា ស្តីពីការបញ្ជា្របយេនឌ័រ ក្នុងវិស័យសកម្មភាពមីន

    ពុធ ២៦ កក្តដា ,២០១៧ ០០:០០ 1278
    ឯឧ សេរី កុសល អនុប្រធានទី១អាជ្ញាធរមីន បានចូលរួម ជាអធិបតីបិទ កិច្ចប្រជុំពិភាក្សា ស្តីពីការបញ្ជា្របយេនឌ័រ ក្នុងវិស័យសកម្មភាពមីន

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ នៅសណ្នាគារជូលីណា ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន បានចូលរួមជាអធិបតីបិទកិច្ចប្រជុំពិភាក្សាស្តីពីការបញ្ជា្របយេនឌ័រក្នុងវិស័យសកម្មភាពមីន និងការបែកចែកភេទ អាយុ ក្នុងទម្រង់កត់ត្រាទិន្នន័យ។


    ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងនូវអរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារយេនឌ័រក្នុងការរៀបចំកិច្ចប្រជុំនេះ និងបានថ្លែងអំណរគុណចំពោះអង្គការ DFID និង UNDP ដែលបានគាំទ្រថវិកា និងបច្ចេកទេស។ ជាមួយនេះ ឯកឧត្តម ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះបណ្តាដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែជួយឧបត្តម្ភទាំងស្មារតី សំភារៈ និងថវិកាដល់អាជ្ញាធរមីន គាំទ្រសកម្មភាព បញ្ជ្រាបយេនឌ័រ និងសកម្មភាពផ្សេងៗទាក់ទងនឹងវិស័យមីន។

    កិច្ចប្រជុំនាថ្ងៃនេះ គឺជាវេទិកាថ្នាក់ជាតិដ៏មានសារៈសំខាន់មួយ សំរាប់នាយកដ្ឋានពាក់ព័ន្ធ ក្នុងអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន បានផ្តល់នូវធាតុចូល លើការកែសម្រួលទម្រង់កត់ត្រាទិន្នន័យបែកចែកភេទ និងអាយុលើទម្រង់ស្រង់ទិន្នន័យចំនួន ១៦ទម្រង់    ដើម្បីជំរុញការអនុវត្តសកម្មភាពយេនឌ័រ ឲ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមផែនការបញ្ជ្រាបយេនឌ័រ និងផែនការយុទ្ធសាស្រ្តជាតិ សកម្មភាពមីន(២០១៨-២០២៥)។


    ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការលើកកម្ពស់សមភាពយេនឌ័រ មិនមែនមានចំពោះតែកម្ពុជាយើងទេគឺ ពិភពលោកទាំងមូល កំពុងតែផ្តល់អាទិភាព ទៅក្នុងប្រធានបទចំបងៗ ដើម្បីឆ្លើយតបនឹងតម្រូវការយេនឌ័រ។ ការបញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពមីន គឺជាការបន្ថែមនូវ សមត្ថភាពក្នុងវិស័យមីន ដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍសហស្សវត្សន៍កម្ពុជា ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្រ្តី និងស្របតាមយុទ្ឋសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលចាត់ទុកស្រ្តី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។


    កិច្ចប្រជុំនេះបានពិភាក្សារួមគ្នា និងបានឯកភាពកែសម្រួលទម្រង់កត់ត្រាទិន្នន័យចំនួន១៦ទម្រង់ ដែលទម្រង់មួយចំនួនទៀត នឹងត្រូវបន្តយកទៅពិភាក្សា តាមរយៈកិច្ចប្រជុំបច្ចេកទេសជាមួយគ្រប់ប្រតិបត្តិករសកម្មភាពមីន និងអ្នកពាក់ព័ន្ធម្តងទៀតមុននឹងការិយាល័យទិន្នន័យអាជ្ញាធរមីន រៀបចំកែសម្រួល ដាក់អោយប្រើប្រាស់ជាផ្លូវការ៕


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 4024
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ០០:០០ 5332
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ០០:០០ 5435
    ច័ន្ទ ២៩ កក្តដា ,២០១៩ ០០:០០ 14283
    សុក្រ ០៨ កុម្ភះ ,២០១៩ ០០:០០ 13354

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ293
    • ពីម្សិលមិញ717
    • ស​ប្តា​ហ៍នេះ5760
    • ខែនេះ26309
    • ឆ្នាំនេះ419368