អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល

    ពុធ ២៣ មករា ,២០១៩ ១៤:៥០ 670
    កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល

    នៅព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស  ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់អង្គការ UNDP  មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគម្រោងបោសសម្អាត មីនដើម្បីលទ្ធផលដំណាក់កាលទី៣ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ ដោយមានការអញ្ជើញចូលរួមពីតំណាងប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍រួមមាន ប្រទេសអូស្ត្រាលី ស្វីស កាណាដា អង្គការយូអិនឌីភី និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៨ និងផែនការសកម្មភាពការងារដែលនឹងត្រូវអនុវត្តសម្រាប់ឆ្នាំ២០១៩។

    តំណាងដៃគូរអភិឌ្ឍន៍ លោក Nick Beresford នាយកអង្គការ UNDP ប្រចាំប្រទេសកម្ពុជា បានអបអរសាទរចំពោះដំណើរការអនុវត្តដោយជោគជ័យនូវគម្រោងឆ្នាំ២០១៨ ហើយក៏បានគាំទ្រនូវការបន្តរួមគ្នាអនុវត្តការងារគម្រោងសម្រាប់ឆ្នាំ២០១៩ និងគម្រោងដំណាក់កាលទី៤។

    ការសាទរ និងបង្ហាញជំហររបស់ តំណាង UNDP បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ក្រុមការងារគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៣ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងមានការអញ្ជើញចូលរួមពីតំណាងប្រទេសផ្តល់ជំនួយរួមមានអូស្ត្រាលី ស្វីស កាណាដា UNDP និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ។

    លោក Nick ក៏បានសម្តែងនូវការរីករាយបំផុតចំពោះការចូលរួមចំណែកថវិកាបដិភាគ១០% ជាសាច់ប្រាក់ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់រួមចំណែកដល់គម្រោង Clearing for Results ដែលកំពុងទទួលហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍។

    ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្ត្រី លី ធុជ សន្យាថានឹងប្រើប្រាស់ថវិកាជំនួយឲ្យបានត្រឹមត្រូវបំផុត ឲ្យបានជាប្រយោជន៍ពិតប្រាកដដល់ពលរដ្ឋ។ លោកក៏បានស្នើសុំឲ្យប្រទេសម្ចាស់ជំនួយបន្តជួយគាំទ្រវិស័យសកម្មភាពមីន ដើម្បីឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅ កម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥។

    គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៣ មានរយៈពេល៤ឆ្នាំ ២០១៦-២០១៩។ សម្រាប់ឆ្នាំ២០១៨ គម្រោងបានបន្តដោះស្រាយលើចំនុចគន្លឹះចំនួន៣ ទី១៖ ការរៀបចំផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥, ទី២៖ ការបង្កើតប្រព័ន្ធត្រួតពិនិត្យ និងទី៣៖ ការបោសសម្អាតផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយរួមបញ្ចូលនូវគម្រោងកាត់បន្ថយផ្ទៃដី តាមរយៈការស្រាវជ្រាវមិនបច្ចេកទេស និងការគូសយកពហុកោណចំការមីនថ្មីៗ។

    សម្រាប់ឆ្នាំ២០១៨ ថវិកាប្រមាណ ២.៤៦០.៨៧៧ដុល្លារ ដែលបានមកពីជំនួយប្រទេសអូស្ត្រាលី ស្វីស កាណាដា និង UNDP ធ្វើការបោសសម្អាតផ្ទៃដីបានប្រមាណ ១៧.២១ គីឡូម៉ែត្រក្រឡា ដោយផ្តោតទៅលើខេត្តដែលមានអត្រាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះច្រើន គឺខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។

    សូមជម្រាបថា អាជ្ញាធរមីន បានរៀបចំកិច្ចប្រជុំ Board Meeting ជាមួយប្រទេសម្ចាស់ជំនួយ ស្តីពីគម្រោងដោះមីនដើម្បីលទ្ធផល អនុម័តផែនការថវិកាសម្រាប់ឆ្នាំ២០១៩ និងលើកផែនការសម្រាប់៦ឆ្នាំខាងមុខទៀត ដោយគ្រោងប្រើប្រាស់ថវិកា១៥លានដុល្លារ ពីសហគមផ្តល់ជំនួយ (២០២០ ដល់២០២៥) ហើយកិច្ចប្រជុំនោះមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចផងដែរ។

    គម្រោងនេះគាំទ្រ ដោយប្រទេសម្ចាស់ជំនួយ (អូស្រ្តាលី ស្វីស UNDP កាណាដា និងរាជរដ្ឋាភិបាលកម្ពុជា)។ ក្នុងឱកាសនោះដែរ ប្រទេសម្ចាស់ជំនួយទាំងអស់បានកោតសរសើរចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឈយ៉ាងលឿននៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានប្តេជ្ញាចិត្តបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសកម្មភាពមីន៕

     


    ព័ត៌មានដែលទាក់ទង

    ទិវាអន្តរជាតិយល់ដឹងពីមីន ៤ មេសា ឆ្នាំ២០១៩

    ព្រហស្បតិ៍ ០៤ មេសា ,២០១៩ ១៣:៣៦ 644
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 880
    អង្ការ ២៣ កក្តដា ,២០១៩ ០៩:៥៣ 936
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 1361
    សុក្រ ០១ កុម្ភះ ,២០១៩ ១១:១៤ 1054

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ384
    • ពីម្សិលមិញ856
    • ស​ប្តា​ហ៍នេះ7896
    • ខែនេះ27261
    • ឆ្នាំនេះ143471