អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Emma Atkinson មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក

    ព្រហស្បតិ៍ ២៧ កក្តដា ,២០១៧ ១០:០៩ 97
    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Emma Atkinson មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក

    ភ្នំពេញ៖  នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧  ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Emma Atkinson មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកជានាយកកម្មវិធីកម្ទេចអាវុធជាតិផ្ទុះ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន។

     

    ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក  ក្នុងការគាំទ្រកម្ពុជាលើការងារសកម្មភាពមីននាពេលកន្លងមក ដែលបានជួយសម្រាលបន្ទុកលំបាករបស់កម្ពុជា ពិសេសបានចូលរួមចំណែកធ្វើឲ្យអត្រាជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានការធ្លាក់ចុះជាបន្តបន្ទាប់។  

     

    ឯកឧត្តមទេសរដ្ឋមន្រ្តី  បានលើកឡើងពីបញ្ហាមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា គឺជាកេរដំណែលដែលបន្សល់ទុកពីជម្លោះផ្ទៃក្នុង និងនៅក្នុងតំបន់ជាបន្តបន្ទាប់ ដែលបានអូសបន្លាយអស់ពេលយ៉ាងយូរ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ ១៩៦០ រហូតដល់ចុងឆ្នាំ ១៩៩៨។ 

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកជួយបន្តគាំទ្របន្ថែមទៀតដល់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា ពិសេសការបោសសម្អាតគ្រាប់បែកចង្កោមដែលនៅតាមបណ្តាខេត្តភាគខាងកើតទន្លេេមគង្គ។ 

     

    ជាការឆ្លើយតបលោកស្រី Emma Atkinson បានសំដែងនូវសុឆន្ទៈ និងបង្ហាញនូវគោលជំហបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយលោកស្រីសន្យានឹងពិនិត្យ លើសំណើសុំរបស់កម្ពុជា៕


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 9
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 191
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 190
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣៨ 179

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ219
    • ពីម្សិលមិញ237
    • ស​ប្តា​ហ៍នេះ985
    • ខែនេះ6129
    • ឆ្នាំនេះ10108