អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តម សេរី កុសល អនុប្រធានទី ១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យគណៈប្រតិភូរបស់ប្រទេសអីរ៉ាក់ជួបសំដែងការគួរសម និងសិក្សាស្វែងយល់ផ្លាស់ប្តូរនូវបទពិសោធន៍ក្នុងវិស័យសកកម្មភាពមីន

    ច័ន្ទ ០៧ សីហា ,២០១៧ ០៩:៥៣ 309
    ឯកឧត្តម សេរី កុសល អនុប្រធានទី ១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យគណៈប្រតិភូរបស់ប្រទេសអីរ៉ាក់ជួបសំដែងការគួរសម និងសិក្សាស្វែងយល់ផ្លាស់ប្តូរនូវបទពិសោធន៍ក្នុងវិស័យសកកម្មភាពមីន

    កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធានទី១អាជ្ញាធរមីន បានអនុញ្ញាតឲ្យគណៈប្រតិភូរបស់ប្រទេសអីរ៉ាក់ចំនួន​២៧ រូប ចូលជួបសំដែងការគួរសម និងសិក្សាស្វែងយល់ផ្លាស់ប្តូរនូវបទពិសោធន៍ក្នុងវិស័យសកកម្មភាពមីននៅកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអីរ៉ាក់ និង បានលើកឡើងពីបញ្ហាមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា គឺជាកេរដំណែលដែលបន្សល់ទុកពីសង្គ្រាម ជម្លោះបែកបាក់ផ្ទៃក្នុង ដែលបានអូសបន្លាយអស់ពេលយ៉ាងយូរ ចាប់តាំងពី ១៩៧០ រហូតដល់ចុងឆ្នាំ ១៩៩៨។

     

     

    ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនពីអាណត្តិការងាររបស់អាជ្ញាធរមីន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជារួមជាមួយដៃគូអភិវឌ្ឍ ដែលបានប្រឹងប្រែងឆ្លើយតបយ៉ាងសកម្មនូវតម្រូវការផ្នែកមនុស្សធម៌ និងការអភិវឌ្ឍដោយធ្វើការបោសសម្អាតផ្ទៃដីមានមីនជាច្រើនម៉ឺនហិកតាជូនដល់ប្រជាពលរដ្ឋសម្រាប់ធ្វើស្រែចំការ សង់លំនៅដ្ឋាន សាលារៀន វត្តអារាម ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ។


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 172
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 357
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 379
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣៨ 424

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ339
    • ពីម្សិលមិញ353
    • ស​ប្តា​ហ៍នេះ1072
    • ខែនេះ5754
    • ឆ្នាំនេះ27454