អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    គណៈប្រតិភូប្រទេសថៃផ្លាស់ប្តូរបទពិសោធន៍វិស័យមីននៅកម្ពុជា

    ពុធ ១៣ កញ្ញា ,២០១៧ ០០:០០ 249
    គណៈប្រតិភូប្រទេសថៃផ្លាស់ប្តូរបទពិសោធន៍វិស័យមីននៅកម្ពុជា

    នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១អាជ្ញាធរមីន បានអនុញ្ញាតឲ្យគណៈប្រតិភូថៃចំនួន០៥រូប ដឹកនាំដោយលោកឧត្តមសេនីយ៍ Prasopchai Kongburan អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនប្រទេសថៃ​​ (TMAC) ចូលជួបសំដែងការគួរសម​ និងពិភាក្សាការងារផ្លាស់ប្តូរបទពិសោធន៍លើវិស័យសកម្មភាពមីន។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូTMAC ថៃ។ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនពីអាណត្តិការងាររបស់អាជ្ញាធរមីន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជារួមជាមួយដៃគូអភិវឌ្ឍ ដែលបានប្រឹងប្រែងឆ្លើយតបយ៉ាងសកម្មនូវតម្រូវការផ្នែកមនុស្សធម៌ និងការអភិវឌ្ឍដោយធ្វើការបោសសម្អាតផ្ទៃដីមានមីនជាច្រើនម៉ឺនហិកតាជូនដល់ប្រជាពលរដ្ឋសម្រាប់ធ្វើស្រែចំការ សង់លំនៅដ្ឋាន សាលារៀន វត្តអារាម ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី​ បន្តលើកឡើងថាកម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ប្រមាណជិត២ពាន់គីឡូម៉ែត្រឡា ដែលត្រូវធ្វើការបោសសម្អាតអោយអស់នៅត្រឹមឆ្នាំ២០២៥។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី​ បានបញ្ជាក់ថាបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែជាបញ្ហាចម្បង និងអាទិភាពសម្រាប់កម្ពុជា ដែលនៅក្នុងឆ្នាំ២០១៧ គិតចាប់ពីខែមករាដល់បច្ចុប្បន្ន កម្ពុជាមានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ​៤១ នាក់។

     

    ឯកឧត្តមទេសរដ្ឋមន្រ្តី​ បានស្នើសំុអោយមានទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍វិស័យមីនរវាងប្រទេសទាំងពីរ និងការបន្តគាំទ្រជំនួយជាជើងសប្បនិម្មិតដល់ជនរងគ្រោះដោយសារមីននៅកម្ពុជា ក៏ដូចជាការបន្តកិច្ចសហការលើការបោសសម្អាតមីននៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

     

    ជាការឆ្លើយតបលោក Prasopchai Kongburan បានថ្លែងនូវអំណរគុណ ចំពោះការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ​ជូនដល់គណប្រតិភូនាឱកាសនេះ។ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើវិស័យសកម្មភាពមីនពិសេសបទពិសោធន៍របស់កម្ពុជាទាំងនៅថ្នាក់ជាតិ និងលើឆាកអន្តរជាតិ ដែលជាគំរូដល់បណ្តាប្រទេសនានា ក៏ដូចជាប្រទេសថៃសិក្សាដកស្រង់នូវបទពិសោធន៏ល្អៗដើម្បីយកទៅអនុវត្តក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនអោយកាន់តែមានប្រសិទ្ធភាព។

     

     


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 382
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 549
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 591
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣៨ 649

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ166
    • ពីម្សិលមិញ312
    • ស​ប្តា​ហ៍នេះ166
    • ខែនេះ5958
    • ឆ្នាំនេះ46371