អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ជួបពិភាក្សាការងារជាមួយប្រធានអង្គការ Geneva Call

    សុក្រ ១០ វិច្ឆិកា ,២០១៧ ១០:២០ 43
    ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ជួបពិភាក្សាការងារជាមួយប្រធានអង្គការ Geneva Call

    នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី ​​ លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានអនុញ្ញាតឲ្យលោកស្រី Marie Lequin Coutin ប្រធានអង្គការ Geveva Call ប្រចាំតំបន់ និងសហការរីចូលរួមជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យសកម្មភាពមីន។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរចំពោះបេសកកម្មរបស់មជ្ឈមណ្ឌល Geneva Call ដែលបាននឹងកំពុងខិតខំជួយដល់ការងារមនុស្សធម៌នៅក្នុងបណ្តាប្រទេសដែលកំពុងមានជំលោះ ក៏ដូចជាប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

     

    ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនពីអាណត្តិការងាររបស់អាជ្ញាធរមីន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជារួមជាមួយដៃគូអភិវឌ្ឍ ដែលបានប្រឹងប្រែងឆ្លើយតបយ៉ាងសកម្មនូវតម្រូវការផ្នែកមនុស្សធម៌ និងការអភិវឌ្ឍដោយធ្វើការបោសសម្អាតផ្ទៃដីមានមីនជាច្រើនម៉ឺនហិកតាជូនដល់ប្រជាពលរដ្ឋ សម្រាប់ធ្វើស្រែចំការ សង់លំនៅដ្ឋាន សាលារៀន វត្តអារាម ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី សង្កត់ធ្ងន់ថាកម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជិត២ពាន់គីឡូម៉ែត្រឡា និងត្រូវការថវិការប្រមាណជិត ៤០០លានដុល្លារ ដើម្បីធ្វើការបោសសម្អាតអោយអស់នៅត្រឹមឆ្នាំ២០២៥។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តលើកឡើងថា អាជ្ញាធរមីនរីករាយស្វាគមន៍ និងផ្តល់នូវកិច្ចសហការជាមួយ មជ្ឈមណ្ឌល Geneva Call ដើម្បីជួយកាត់បន្ថយភាពងាយរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅតាមទីជនបទដាច់ស្រយាល និងគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងកិច្ចសង្រ្គោះជនពិការដោយសារមីននៅកម្ពុជា។

     

    លោកស្រី Marie Lequin Coutin មានប្រសាសន៍ថា អង្គការ Geneva Call គឺជាអង្គការមនុស្សធម៌ស្វ៊ីស ជួយដល់កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជម្លោះប្រដាប់អាវុធ គាំពារជនស៊ីវិលតាមរយៈការតស៊ូមតិចំពោះរដ្ឋមិនមែនភាគីលើច្បាប់នៃជម្លោះប្រដាប់អាវុធ។ ជាមួយនេះ លោកស្រីបានបញ្ជាក់ថា អង្គការ Geneva Call នឹងពិចារណារៀបចំបង្កើតមជ្ឈមណ្ឌលតំបន់ប្រចាំនៅអាស៊ីរបស់ខ្លួននៅកម្ពុជានាពេលខាងមុខនេះ។ 

     

     


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 283
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 458
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 501
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣៨ 559

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ32
    • ពីម្សិលមិញ298
    • ស​ប្តា​ហ៍នេះ1964
    • ខែនេះ6950
    • ឆ្នាំនេះ38505