អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តម សេរី កុសល អនុប្រធានទី ១ អាជ្ញាធរមីន បានអញ្ជើញ ចុះជួបសំណេះសំណាលជាមួយបុគ្គលិកអង្គការ Halo Trust នៅស្រុកវាលវែង

    ព្រហស្បតិ៍ ២៧ កក្តដា ,២០១៧ ១០:១៧ 239
    ឯកឧត្តម សេរី កុសល អនុប្រធានទី ១ អាជ្ញាធរមីន បានអញ្ជើញ ចុះជួបសំណេះសំណាលជាមួយបុគ្គលិកអង្គការ Halo Trust នៅស្រុកវាលវែង

    កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី ១ អាជ្ញាធរមីន បានអញ្ជើញ ចុះជួបសំណេះសំណាលជាមួយបុគ្គលិកអង្គការ Halo Trust ដែលកំពុងធ្វើប្រតិបត្តិការបោសសំអាតមីនក្នុងភូមិសាស្រ្តភូមិអន្លង់រាប ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ។ 

     

    បន្ទាប់ពីស្ដាប់នូវការរាយការណ៍ពីប្រធានក្រុម ប្រចាំនៅឃុំអន្លង់រាប ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរចំពោះបុគ្គលិកអង្គការHALO Trust ដែលបានខិតខំបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ ក្នុងស្រុកវាលវែងនេះ ដើម្បីរក្សានូវ សុខសុវត្ថិភាព និងការចូលប្រើប្រាស់ដីរបស់ប្រជាពលរដ្ឋ ប្រកបទំនុកចិត្តខ្ពស់។  ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៍បានបង្ហាញនូវការចាប់អារម្មណ៍ពីវត្តមាន នៃសមាសភាពបុគ្គលិកជាស្រ្តីក្នុងអង្គការ Halo Trust ដែលបានចូលរួមធ្វើសកម្មភាពមនុស្សធម៌នេះ ទោះជាការងារនេះត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ តែដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋជារួម ។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០១៧ រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋរងរបួសនិងស្លាប់ ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ សរុប ៣៣នាក់ ក្នុងនោះក៏មានបុគ្គលិកអង្គការ Halo Trust ផងដែរ ហើយករណីចុងក្រោយ គឺកើតឡើង នៅ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

     

    ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន ក៏បានក្រើនរំលឹកនិងផ្ដល់នូវអនុសាសន័មួយចំនួន៖

    ១-ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលបំពេញការងារ និងបង្កើននូវសាមគ្គីភាពក្នុងក្រុម

    ២-ថ្នាក់ដឹកនាំ ត្រូវផ្ដល់ការណែនាំដល់បុគ្គលិកជាប្រចាំ ទាំងផ្នែកស្មារតី ក៍ដូចជាការងារបច្ចេកទេស ដើម្បីពង្រឹងនូវសមត្ថភាព ប្រសិទ្ធិភាព ក៏ដូចជា ជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុព្រោះគ្រាប់មីន ជាឃាតករលាក់មុខ មិនរើសបក្សណា អ្នកមានឬអ្នកក្រនោះទេ។

     

    ក្នុងឳកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានឧបត្ថម្ភជូនបុគ្គលិកអង្គការសរុបចំនួន ៤៣ នាក់ ក្នុងម្នាក់ៗ ថវិកា ២០ ០០០ រៀល ៕


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 172
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 357
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 379
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣៨ 424

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ326
    • ពីម្សិលមិញ353
    • ស​ប្តា​ហ៍នេះ1059
    • ខែនេះ5741
    • ឆ្នាំនេះ27441