អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ពិធីប្រកាសចូលកាន់តំណែង អនុប្រធានទី១ អគ្គលេខាធិការ និងអគ្គលេខាធិការរង នៃអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន

    ច័ន្ទ ១៥ មករា ,២០១៨ ១២:០១ 2233
    ពិធីប្រកាសចូលកាន់តំណែង អនុប្រធានទី១ អគ្គលេខាធិការ និងអគ្គលេខាធិការរង នៃអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន

    ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា ព.ស. ២៦៥១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្ត្រី មានរៀបចំពិធីប្រកាសចូលកាន់តំណែងឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអគ្គលេខាធិការ និងអគ្គលេខាធិការរងអាជ្ញាធរមីន ក្រោមអធិបតីភាពឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុក ទីស្តីកាគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ប្រតិបត្តិករសកម្មភាពកំចាត់មីនជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិក អាជ្ញាធរមីន។

     

    ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលត្រូវទទួលភារកិច្ចថ្មីជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានមានប្រសាសន៍ថ្លែងនូវអំណរគុណជូនដល់ថ្នាក់ដឹកនាំអាជ្ញាធរមីន ដៃគូអភិវឌ្ឍ និងប្រតិបត្តិករសកម្មភាពមីនទាំងអស់ ដែលបានខិតខំប្រឹងប្រែងឆ្លើយតបយ៉ាងក្នុងការបោសសម្អាតផ្ទៃដីមានមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនាពេលកន្លងមក។

    ជាមួយនេះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលត្រូវបានទទួលការតែងតាំងជាអនុប្រធានទី១ អាជ្ញាធរមីន បានប្តេជ្ញាបន្តដឹកនាំការងារវិស័យសកម្មភាពមីនឲ្យមានកាន់តែមានប្រសិទ្ធភាព ភាពរីកចម្រើនតទៅមុខ និងទទួលបាននូវទំនុកចិត្តពីម្ចាស់ជំនួយដើម្បីបន្តធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យអស់ពីព្រះរាជាណាចក្រកម្ពុជា។

     

    នាឱកាសនោះដែរ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុក ទីស្តីកាគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវការអបអរសាទរជូនចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រគល់សេចក្តីទុកចិត្តតែងតាំងភារកិច្ចថ្មីជូននាពេលនេះ។ ឯកឧត្តមក៏បានស្នើសុំថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរមីនទាំងអស់ត្រូវមានសាមគ្គីភាពគ្នា និងបន្តសហការការងារអោយកាន់តែខ្លាំងក្លាបជាមួយដៃគូអភិវឌ្ឍ និងប្រតិបត្តិករសកម្មភាពមីនអោយទទួលបានជោគជ័យបន្ថែមទៀត។ ជាមួយនេះ ឯកឧត្តមក៏បានស្នើសុំដល់ដៃគូអភិវឌ្ឍ និងបណ្តាប្រទេសផ្តល់ជំនួយទាំងអស់បន្តជួយគាំទ្រទាំងថវិកា បច្ចេកទេស និងសម្ភារៈ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យសកម្មភាពមីននៅកម្ពុជាបន្តទៀតផងដែរ។

     

     


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 3042
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:២២ 4817
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:០៥ 4958
    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 13605
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 12654

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ397
    • ពីម្សិលមិញ1045
    • ស​ប្តា​ហ៍នេះ3381
    • ខែនេះ24823
    • ឆ្នាំនេះ349767