អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ទិវាអន្តរជាតិយល់ដឹងពីមីន ៤ មេសា ឆ្នាំ២០១៩

    ព្រហស្បតិ៍ ០៤ មេសា ,២០១៩ ១៣:៣៦ 644
    ទិវាអន្តរជាតិយល់ដឹងពីមីន ៤ មេសា ឆ្នាំ២០១៩
     

    ថ្ងៃនេះជាថ្ងៃទិវាអន្តរជាតិយល់ដឹងពីមីន ០៤ មេសា (4 APRIL, International Day of Mine Awareness) ដែលត្រូវបានប្រកាសក្នុងមហាសន្និបាតរបស់អង្គការសហ ប្រជាជាតិកាលពីខែធ្នូ២០០៥។ ទិវានេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងរាយការណ៍ពីវឌ្ឍនៈភាព និងសភាពការណ៍ជុំវិញសកម្មភាពមីននៅទូទាំងពិភពលោក។ 

    នៅក្នុងឱកាសទិវាអន្តរជាតិយល់ដឹងពីមីន ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី     ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​​ និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមជាគណៈធិបតីថ្លែងសុន្ទរកថា និងចែករំលែកបទពិសោធន៍ ពីវិស័យសកម្មភាពមីន និងការងារអប់រំយល់ដឹងពីមីននៅកម្ពុជា ជូនដល់បណ្តាស្ថានទូតនានា និងសិស្សានុសិស្សមកពីតំបន់អាស៊ាន រួមមាន កម្ពុជា ថៃ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ឡាវ សឹង្ហបូរី ប៊្រុយណេ ហ្វីលីពីន។

     


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 881
    អង្ការ ២៣ កក្តដា ,២០១៩ ០៩:៥៣ 936
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 1363
    សុក្រ ០១ កុម្ភះ ,២០១៩ ១១:១៤ 1054

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ431
    • ពីម្សិលមិញ856
    • ស​ប្តា​ហ៍នេះ7943
    • ខែនេះ27308
    • ឆ្នាំនេះ143518