អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    គណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំ Inter-Sessional Meeting នៃអនុសញ្ញាអូតាវ៉ា

    ព្រហស្បតិ៍ ២៣ ឧសភា ,២០១៩ ១០:០៥ 1936
    គណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំ Inter-Sessional Meeting នៃអនុសញ្ញាអូតាវ៉ា

     

    ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន តំណាងឲ្យកម្ពុជា បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីនចូលរួមកិច្ចប្រជុំ Inter-Sessional Meeting នៃអនុ-សញ្ញាអូតាវ៉ា ពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅអាគារទីស្នាក់ការរបស់អង្គការឧតុនិយមពិភពលោក (WMO) ប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងកិច្ចប្រជុំខាងលើ គណ:ប្រតិភូអាជ្ញាធរមីន នឹងធ្វើសេចក្តីថ្លែងការណ៍ ចំនួន ៣ រួមមាន៖

    ១.កិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន
    ២.ការអនុវត្តមាត្រាទី៥ នៃអនុសញ្ញាអូតាវ៉ា និងបង្ហាញអំពីសំណើរសុំពន្យាពេលបោសសម្អាតមីន 
    ៣.លើកកម្ពស់ការគាំទ្រនូវកិច្ចសហប្រតិបត្តិការ

    ក្នុងឱកាសនោះដែរ ឯកឧត្តម ព្រំ សុភមង្គល ក៏បានជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការអនុវត្តមាត្រាទី៥ នៃអនុសញ្ញាអូតាវ៉ា លើឯកសារស្នើសុំពន្យាពេលបោសសម្អាតមីនលើកទី២របស់កម្ពុជា និងការងារត្រៀមលក្ខណៈសម្បត្តិចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៤ ដែលនឹងរៀបចំធ្វើឡើងនៅទីក្រុង Oslo ប្រទេសន័រវេស្ស។  កិច្ចប្រជុំពិភាក្សានេះ ប្រព្រឹត្តទៅនៅអគារទីស្នាក់ការរបស់អង្គការឧតុនិយមពិភពលោក (WMO) ប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

     


    ព័ត៌មានដែលទាក់ទង

    ទិវាអន្តរជាតិយល់ដឹងពីមីន ៤ មេសា ឆ្នាំ២០១៩

    ព្រហស្បតិ៍ ០៤ មេសា ,២០១៩ ១៣:៣៦ 1993
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 4204
    អង្ការ ២៣ កក្តដា ,២០១៩ ០៩:៥៣ 4489
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 4418
    សុក្រ ០១ កុម្ភះ ,២០១៩ ១១:១៤ 4543

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ704
    • ពីម្សិលមិញ803
    • ស​ប្តា​ហ៍នេះ3075
    • ខែនេះ26114
    • ឆ្នាំនេះ247067