អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ចុះសួរសុខទុក្ខជនពិការដោយសារមីននៅខេត្តឧត្តរមានជ័យ

    ច័ន្ទ ២៨ សីហា ,២០១៧ ១០:៣១ 1958
    ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ចុះសួរសុខទុក្ខជនពិការដោយសារមីននៅខេត្តឧត្តរមានជ័យ

    ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១អាជ្ញាធរមីន បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពដោយសារផ្ទុះមីនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ និងជួបជាមួយជនពិការដោយសារមីន ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ នៅភូមិដងទង់ ឃុំកូនគ្រាល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

     

    បន្ទាប់ពីបានស្តាប់សំណូមពរ និងកង្វល់ របស់ប្រជាពលរដ្ឋដែលតែងតែបានឃើញ និងជួបប្រទះនូវគ្រាប់មីនជាញឹកញាប់នាពេលកន្លងមករួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំសាកសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានរំលឹកឡើងវិញពីសាវតាសង្គ្រាម ដែលបង្កឡើងដោយខ្មែរនិងខ្មែរ ដោយសារមានការញុះញុងនិងលូកដៃពីបរទេស ហើយបានបន្សល់ទុកនូវគ្រាប់មីនជាច្រើនលានគ្រាប់ និងបានបង្កឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ របួស និងពិការជាង៦ម៉ឺននាក់ រហូតដល់សព្វថ្ងៃ។

     

    ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំដល់ម៉ាពូខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ/ឃុំ ស្រុក និងកងកំលាំងប្រដាប់អាវុធ លើកផែនការដោះមីន និងខិតខំបន្ត ការងារអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់មីននិងគ្រាប់ ជូន​ដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ ដោយមិនត្រូវលេងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅពេលបងប្អូនឃើញគ្រាប់មីនសូមរាយការណ៍មកអជ្ញាធរមូលដ្ឋាន និងមិនត្រូវកាប់ឆ្ការព្រៃឬរុករានព្រៃ ជាពិសេសមិនត្រូវដើរឡើងលើភ្នំដោយប្រថុយប្រថានប្រកបរបរដើរចូលព្រៃជាដាច់ខាត។

     


    ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ក៏បាននាំមកនូវគ្រឿង ឧបភោគបរិភោគអង្គរ៥០គីឡូក្រាម មីម៉ាម៉ា ត្រីខកំប៉ុង ទឹកក្រូចកំប៉ុង ទឹកផ្លែឈើកំប៉ុង ទឹកស៊ីអីវ ទឹកត្រី និងថវិកាម្នាក់ៗចំនួន២០០ ០០០រៀល(ម្ភៃម៉ឺន) សម្រាប់ចែកជូនដល់គ្រួសារនៃសព នាក់គឺលោក សេង ស្រឿន អាយុ ៥៤ឆ្នាំ(ឯកឧត្តមបានបន្ថែមថវិកាចំនួន១០០ ០០០រៀល(ដប់ម៉ឺន) ជូនដល់គ្រួសារសព) និងចែកជូនដជនពិការដោយសារមីន ប្រជាពលរដ្ឋក្រីក្រ អាជ្ញាធរមូលដ្ឋានក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០០០០រៀល។

     

     


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 3028
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:២២ 4796
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:០៥ 4946
    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 13589
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 12622

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ635
    • ពីម្សិលមិញ1045
    • ស​ប្តា​ហ៍នេះ635
    • ខែនេះ22077
    • ឆ្នាំនេះ347021