អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ជំនួបរវាងឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ និងលោក Lars Buechler, Head of Programme Agriculture and Food Security, តំណាង​ Swiss Development and Cooperation - SDC នៅកម្ពុជា

    ព្រហស្បតិ៍ ០៧ កុម្ភះ ,២០១៩ ១៥:៣១ 62
    ជំនួបរវាងឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ និងលោក Lars Buechler, Head of Programme Agriculture and Food Security, តំណាង​ Swiss Development and Cooperation - SDC នៅកម្ពុជា

    អាជ្ញាធរមីន៖ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ  អនុប្រធានទី១អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោក Lars Buechler, Head of Programme Agriculture and Food Security, តំណាង​ Swiss Development and Cooperation - SDC នៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅព្រះរាជាណាចក្រកម្ពុជា។

     

    ក្នុងជំនួបនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនស្វីស បានចូលរួមចំណែកផ្តល់ជំនួយថវិកាគាំទ្រដល់ការបោសសម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលកំពុងអនុវត្តដោយអាជ្ញាធរមីន ដោយមានការគាំទ្របច្ចេកទេសពីអង្គការ UNDP

     

    លោក Lars Buechler បានមានប្រសាសន៍ថា ប្រទេសស្វីសនឹងបន្តផ្តល់ថវិកាប្រមាណ ៦លានដុល្លារសហរដ្ឋអាមេរិកគាំទ្រដល់ការបោសសម្អាតមីននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២៥ បន្តទៀត។

     

    ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩នេះ ប្រទេសស្វីសបានផ្តល់ថវិកាគាំទ្រដល់ការបោសសម្អាតមីនប្រមាណជាង ៧លានដុល្លារសហរដ្ឋអាមេរិក ដែលបានផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍ដើម្បីធ្វើកសិកម្ម សាងសង់លំនៅដ្ឋាន និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន៕


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 35
    សុក្រ ០១ កុម្ភះ ,២០១៩ ១១:១៤ 92
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣០ 2525

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ52
    • ពីម្សិលមិញ430
    • ស​ប្តា​ហ៍នេះ3076
    • ខែនេះ13328
    • ឆ្នាំនេះ29005