អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    អាជ្ញាធរមីនរៀបចំមិទិ្ទញរំលឹកខួបលើកទី១៩ ទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ

    ច័ន្ទ ០៥ មីនា ,២០១៨ ១១:២៩ 716
    អាជ្ញាធរមីនរៀបចំមិទិ្ទញរំលឹកខួបលើកទី១៩ ទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ

    ក្រុងសំរោង ខេត្តឧត្តរមានជ័យ, ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរមីន សហការជាមួយអាជ្ញាធរដែនដី ប្រតិបត្តិករសកម្មភាពកំចាត់មីន និងអង្គការជាតិ-អន្តរជាតិ រៀបចំមិទិ្ទញរំលឹកខួបលើកទី១៩ ទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ប្រតិបត្តិករសកម្មភាពមីន អង្គការពាក់ព័ន្ធ ព្រះសង្ឃ យាយជី តាជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង១.៣០០នាក់។

     

    យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីអំពី ការផ្តល់សេវាថែទាំសុខភាពដោយឥតបង់ថ្លៃដល់បុគ្គលិក និងអ្នកជំនាញដោះមីន នៃប្រតិបត្តិករបោសសម្អាតមីនឯកឧត្តមទេសរដ្ឋមន្ត្រី ជំនួសមុខឲ្យប្រតិបត្តិករជាតិ-អន្តរជាតិ (CMAC, HALO Trust, MAG, CSHD និង NPA) ដែលមានបុគ្គលិកសរុបប្រមាណ ២.៤៨៩នាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមេត្តាធម៌ និងការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ សម្តេចតេជោ ។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះជួយណែនាំអប់រំក្រុមគ្រួសារ និងអ្នកជិតខាងខ្លួន គោរពតាមការណែនាំ និងចង្អុលបង្ហាញរបស់អាជ្ញាធរមូលដ្ឋាន អង្គការ ឬប្រតិបត្តិករ ដែលបានអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវចេះអប់រំគ្នាបន្ត ពិសេសជួយអប់រំដល់ប្រជាពលរដ្ឋចំណូលថ្មី ឬអ្នកដែលធ្វើដំណើរឆ្លងកាត់។

     


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ០១ ធ្នូ ,២០១៧ ១២:០២ 1243
    ច័ន្ទ ០១ តុលា ,២០១៨ ១៤:៣០ 1294
    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 2327
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 2004

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ294
    • ពីម្សិលមិញ765
    • ស​ប្តា​ហ៍នេះ1977
    • ខែនេះ11844
    • ឆ្នាំនេះ160720