អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    មីទ្ទីងរំលឹកខួបលើកទី២០ ទិវាជាតិយល់ដឹងអំពីមីន

    អាទិត្យ ២៤ កុម្ភះ ,២០១៩ ១៩:១៧ 451
    មីទ្ទីងរំលឹកខួបលើកទី២០ ទិវាជាតិយល់ដឹងអំពីមីន

    ខេត្តបាត់ដំបង៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរមីន សហការជាមួយអាជ្ញាធរដែនដី ប្រតិបត្តិករសកម្មភាពកំចាត់មីន និងអង្គការជាតិ-អន្តរជាតិ រៀបចំមិទិ្ទញរំលឹកខួបលើកទី២០ ទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអជ្ញាធរមីន ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងឯកឧត្តម ងួន រតន អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ប្រតិបត្តិករសកម្មភាពមីន អង្គការពាក់ព័ន្ធ ព្រះសង្ឃ យាយជី តាជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង១០០០នាក់។ 

    ក្នុងសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន ផ្ញើជូន“បងប្អូនប្រជាពលរដ្ឋ ពិសេសកុមារា កុមារី ត្រូវរាយការណ៍ជាបន្ទាន់ឲ្យអាណាព្យាបាល សមត្ថកិច្ចនគរបាល អាជ្ញាធរមូលដ្ឋាន ឬ អង្គភាពបោសសម្អាតមីនដែនៅជិតបំផុត ពីកន្លែងគ្រាប់មីន ឬគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលប្អូន ក្មួយៗ បានជួប ឬប្រទះឃើញ ដោយកុំប៉ះពាល់វាជាដាច់ខាត"។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៩៨ កម្ពុជាទទួលបានសន្តិភាព ពេញលេញទូទាំងប្រទេស ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល មានលទ្ធភាពគ្រប់គ្រាន់ ចាត់ចែងការងារវិស័យសកម្មភាពមីន នៅគ្រប់តំបន់ដែលរងការគម្រាមកំហែងដោយ សារគ្រាប់ទាំងនោះ ប្រកបដោយប្រសិទ្ធភាព។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើដល់អាជ្ញាធរដែនដី ក៏ត្រូវបំផុសឱ្យប្រជាពលរដ្ឋយើងចូលរួមប្រលងប្រណាំង អនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងត្រូវមានវិធានការតឹងរ៉ឹងបំផុតចំពោះទង្វើទាំងឡាយណាដែលនៅតែបំពាន ដូចជា ការលេងគ្រាប់ ការកែឆ្នៃគ្រាប់ធ្វើកាំជ្រួច ឬបោកត្រី។ល។ និងបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានជ្រួតជ្រាប។

     

    ឯកឧត្តមបានបន្តអំពាវនាវដល់ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និង វិស័យឯកជននានា សូមបន្តជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស ស្មារតី សម្ភារៈ និងថវិកា ដើម្បីបន្តនិរន្តរភាពក្នុងការអនុវត្តសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារ​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឆ្ពោះទៅរកកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥។


    ព័ត៌មានដែលទាក់ទង

    ទិវាអន្តរជាតិយល់ដឹងពីមីន ៤ មេសា ឆ្នាំ២០១៩

    ព្រហស្បតិ៍ ០៤ មេសា ,២០១៩ ១៣:៣៦ 348
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 462
    សុក្រ ០១ កុម្ភះ ,២០១៩ ១១:១៤ 664
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣០ 3064

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ454
    • ពីម្សិលមិញ568
    • ស​ប្តា​ហ៍នេះ1776
    • ខែនេះ8488
    • ឆ្នាំនេះ107309