អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេស

    ច័ន្ទ ១៤ សីហា ,២០១៧ ១៦:១៦ 1874
    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជូនវត្ថុអនុស្សាវរីយ៍ដល់ទូតអង់គ្លេស

    នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម William Longhurst ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា  នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងនូវអំណរគុណដ៏ ជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជន អង់គ្លេស ដែលបានគាំទ្រកម្ពុជាក្នុងការងារសកម្មភាពមីន នាពេល កន្លងមករហូតមកទល់បច្ចុប្បន្ន  ដើម្បីជួយសម្រាលបន្ទុករបស់កម្ពុជា ជាពិសេសរួមចំណែកធ្វើឲ្យអត្រាជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានការធ្លាក់ចុះជាបន្តបន្ទាប់។ 

     

    ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា តាមរយៈជំនួយរបស់ប្រទេសអង់គ្លេស ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ បានរួមចំណែកយ៉ាងធំធេងក្នុងការបោសសម្អាតមីនលើផ្ទៃដីជាង៤ពាន់ហិកតា រកឃើញ និងកំទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង៤ម៉ឺនគ្រាប់ ក្នុងនោះមានអ្នកទទួលផលចំនួនប្រមាណជាង៣សែននាក់ សម្រាប់ធ្វើកសិកម្ម  កសាងលំនៅដ្ឋាន កសាងហេដ្ឋារចនាសម្ព័ន្ធ និងបានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

     

    ក្នុងនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើដល់ប្រទេសអង់គ្លេស បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ឲ្យអស់ត្រឹមឆ្នាំ២០២៥ ។

     

     

     

     

     

     

     


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 3043
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:២២ 4818
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:០៥ 4958
    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 13606
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 12662

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ594
    • ពីម្សិលមិញ1045
    • ស​ប្តា​ហ៍នេះ3578
    • ខែនេះ25020
    • ឆ្នាំនេះ349964