អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ជំនួបរវាងឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន

    អង្ការ ០៥ កុម្ភះ ,២០១៩ ១០:៤៨ 241
    ជំនួបរវាងឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន

    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន ដឹកនាំគណ:ប្រតិភូអាជ្ញាធរមីន ចូលជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីន ព្រមទាំងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយចិនជូនចំពោះឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលទើបត្រូវបានតែងតាំងថ្មី នៅថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៩ នៅស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវការអរគុណនិងដឹងគុណជូនចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ដែលបាននឹងកំពុងគាំទ្រដល់ប្រទេសកម្ពុជាលើវិស័យសកម្មភាពមីនដើម្បីសម្រេចឱ្យបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ ។ ជាមួយគ្នានេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំភាគីចិនបន្តជួយផ្នែកសម្ភារៈ និងការហ្វឹកហ្វឺនដល់កងទ័ពដែលនឹងត្រូវចូលរួមបោសសម្អាតមីនមនុស្សធម៌ និងជួយជាមធ្យោបាយធ្វើដំណើរដល់ក្រុមការងារផែនការសកម្មភាពមីនខេត្ត ។ ជាការឆ្លើយតប ភាគីចិននឹងជូនដំណឹងទៅស្ថាប័នពាក់ព័ន្ធរបស់ចិន ហើយសម្តេចតេជោមានការយកចិត្តទុកដាក់លើបញ្ហាមីនខ្លាំងណាស់ ដូចនេះគាត់សង្ឃឹមថាភាគីចិនអាចពិចារណាដោយយកចិត្តទុកដាក់ខ្ពស់លើសំណើនេះ។

     

    កិច្ចប្រជុំបានទទួលនូវលទ្ធផលជាផ្លែផ្កា ដោយភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យសកម្មភាពមីននៅក្នុងព្រះរាជាណាចក្រកម្ពុជា។


    ព័ត៌មានដែលទាក់ទង

    ទិវាអន្តរជាតិយល់ដឹងពីមីន ៤ មេសា ឆ្នាំ២០១៩

    ព្រហស្បតិ៍ ០៤ មេសា ,២០១៩ ១៣:៣៦ 87
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 199
    សុក្រ ០១ កុម្ភះ ,២០១៩ ១១:១៤ 280
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣០ 2715

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ165
    • ពីម្សិលមិញ493
    • ស​ប្តា​ហ៍នេះ2631
    • ខែនេះ10198
    • ឆ្នាំនេះ57727