អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ពិធីប្រគល់-ទទួលសម្ភារៈជំនួយពីសាធារណរដ្ឋប្រជាមានិតចិន

    អង្ការ ២១ វិច្ឆិកា ,២០១៧ ១០:០៣ 136
    ពិធីប្រគល់-ទទួលសម្ភារៈជំនួយពីសាធារណរដ្ឋប្រជាមានិតចិន

    នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្ត្រី មានរៀបចំពិធីប្រគល់-ទទួលសម្ភារៈជំនួយពីសាធារណរដ្ឋប្រជាមានិតចិនសម្រាប់បំរើឲ្យវិស័យសកម្មភាពមីននៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១អាជ្ញាធរមីន និងឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាដោយមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី អគ្គលេខាធិការអាជ្ញាធរមីន តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមអគ្គលេខាធិការរងអាជ្ញាធរមីន មន្ត្រី បុគ្គលិក និងប្រតិបត្តិករសកម្មភាពមីនពាក់ព័ន្ធ។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានមានប្រសាសន៍ថា ជំនួយដែលសាធារណៈរដ្ឋប្រជាមានិតចិនប្រគល់ជូនអាជ្ញាធរមីននាពេលនេះរួមមាន ម៉ូតូចំនួន ៤០គ្រឿង កំព្យូទ័រយួរដៃចំនួន ១៤គ្រឿង កំព្យូទ័រលើ តុចំនួន ២គ្រឿង Ipad ចំនួន ១០គ្រឿង រទេះជនពិការចំនួន ១២០០គ្រឿង តង់ចំនួន៣៤០តង់ Metal detector ចំនួន ១៨គ្រឿង ម៉ាស៊ីនកំទេចគ្រាប់ចំនួន ១៨គ្រឿង អាវពាក់ដោះមីនចំនួន ១៨កំប្លេរ ឧបករណ៍បោសសម្អាតមីនចំនួន ១៨គ្រឿង។

     

    នៅក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១អាជ្ញាធរមីន បានសំដែងនូវអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ក្នុងការរួមចំណែកទាំងថវិកា សម្ភារៈនិងបច្ចេកទេសក្នុងការបោសសំអាតមីនមនុស្សធម៌នៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមក៏បានថ្លែងនូវអំណរគុណដល់សាធារណៈរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវការបណ្តុះបណ្តាលដល់មន្រ្តីកម្ពុជា លើជំនាញបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅសាធារណៈរដ្ឋប្រជាមានិតចិននាពេលកន្លងមក។

     

    ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្នសាធារណរដ្ឋប្រជាមានិតចិនបាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ក្នុងនោះមានការផ្តល់គាំទ្រទាំងថវិកា សម្ភារ បច្ចេកទេស និងការបណ្តុះបណ្តាលសមត្ថភាពដល់កម្ពុជាផងដែរ។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរឲ្យរដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសលើវិស័យសកម្មភាពមីន ដែលកម្ពុជាត្រូវការថវិកាប្រមាណជាង ៤០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបោសសំអាតមីនឲ្យអស់នៅត្រឹមឆ្នាំ២០២៥។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសំដែងនូវសុឆន្ទៈ និងបង្ហាញនូវគោលជំហបន្តគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនាពេលកន្លងមក ក៏ដូចទៅអនាគតផងដែរ។

     

    ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏សូមអបអរសាទចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងពាំនាំនូវសំណូមពររបស់អាជ្ញាធរមីន ជូនដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនក្នុងការចូលរួមចំណែកបន្តទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការបោសសំអាតមីនមនុស្សធម៌នៅកម្ពុជា៕

     

     


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 382
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 550
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 592
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣៨ 650

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ204
    • ពីម្សិលមិញ312
    • ស​ប្តា​ហ៍នេះ204
    • ខែនេះ5996
    • ឆ្នាំនេះ46409