អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ព័ត៌មានទាន់ហេតុការណ៍

    ពិធីបើកសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ ក្នុងទីក្រុងអូស្លូ ប្រទេសណ័រវេស្ស

    ព្រហស្បតិ៍ ២៨ វិច្ឆិកា ,២០១៩ ១៣:៤៣ 1286
    ពិធីបើកសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ ក្នុងទីក្រុងអូស្លូ ប្រទេសណ័រវេស្ស

    អូស្លូ ប្រទេសណ័រវេស្ស៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងពិធីបើកសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ក្នុងទីក្រុងអូស្លូ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានសំដែងនូវការអបអរសាទរដល់ប្រទេសន័រវេស្សដែលយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការរៀបចំឲ្យសន្និសីទដ៏មានសារៈសំខាន់នេះអាចប្រព្រឹត្តទៅបានដូចការរំពឹងទុក។

     

    នៅចំពោះមុខសមាជិកនៃរដ្ឋភាគី អ្នកសង្កេតការណ៍ អង្គការជាតិ អន្តរជាតិ ប្រមាណ៥០០នាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ការបោសសម្អាតមីនគឺជាទម្រង់នៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព-បោសសម្អាតមីន១គ្រាប់គឺជួយសង្គ្រោះមនុស្សមួយគ្រួសារ-ដីបោសសម្អាតរួចបានក្លាយទៅជាទ្រព្យសម្បត្តិសម្រាប់សហគមន៍សម្រាប់ប្រើប្រាស់ដូចជាសាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់ ប្រឡាយទឹក និងការប្រកបរបរចិញ្ចឹមជីវិត-មិនមានអនុសញ្ញាអូតាវ៉ាយើងនឹងមិនមានថ្ងៃនេះទេ។

     

    ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រទេសម្ចាស់ជំនួយទាំងអស់សម្រាប់ការផ្តល់នូវការគាំទ្រទាំងបច្ចេកទេស និងថវិកា ដែលអាចឲ្យប្រទេសរដ្ឋភាគីនៃអនុសញ្ញាអាចបំពេញបាននូវកាតព្វកិច្ចបោសសម្អាតមីនឲ្យអស់ពីទឹកដី ជួយសង្រ្គោះជីវិតពលរដ្ឋនិងបង្កើនការអភិវឌ្ឍន៍។

     


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:២២ 2692
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:០៥ 2459
    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 10247
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 8979

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ625
    • ពីម្សិលមិញ1431
    • ស​ប្តា​ហ៍នេះ3669
    • ខែនេះ48863
    • ឆ្នាំនេះ106252