អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    គណៈប្រតិភូកម្ពុជាជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការអិនភីអេ ប្រចាំទីក្រុងអូស្លូ

    អង្ការ ២៦ វិច្ឆិកា ,២០១៩ ០០:០០ 1055
    គណៈប្រតិភូកម្ពុជាជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការអិនភីអេ ប្រចាំទីក្រុងអូស្លូ

    អូស្លូ ប្រទេសណ័រវេស្ស៖ នៅការិយាល័យអិនភីអេ ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីជួយជាមួយគណៈកម្មការសហប្រតិបត្តិការ និងជំនួយ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បន្តដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយលោកស្រី Henriette Westhrin អគ្គលេខាធិការអង្គការអិនភីអេ ប្រចាំទីក្រុងអូស្លូ។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមប្រជាជនកម្ពុជាបានថ្លែងអំណរគុណអង្គការអិនភីអេ ដែលបាននិងបន្តជួយកម្ពុជាជាច្រើនឆ្នាំកន្លងមក។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើសុំឲ្យអង្គការអិនអីអេ ជួយលើការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ ការស្រាវជ្រាវឡើងវិញដើម្បីកាត់បន្ថយទំហំនៃការគម្រាម ការងាររបស់ក្រុមត្រួតពិនិត្យ និងសុំឲ្យបន្តជួយលើអង្គភាពគ្រប់គ្រងទិន្នន័យ ដើម្បីកម្ពុជាអាចសម្រេចបាននូវមហិច្ឆិតា    កម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥។

     

    លោកស្រីអគ្គលេខាធិការមានការកោតសរសើរដែលក្នុងនាមជារដ្ឋភាគី កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបំពេញកាតព្វកិច្ចដោយមានផែនការច្បាស់លាស់ និងបានលើកឡើងថា អង្គការអិភីអេ មិនត្រឹមតែមានបេសកកម្មក្នុងការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្រាវជ្រាវ តែកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរនៃប្រទេសកម្ពុជាគឺជាគោលបំណងសំខាន់។ លោកស្រីបានទទួលយកនូវសំណូមពរនឹងសន្យាថានឹងលើកយកទៅជជែកបន្ថែមជាមួយក្រុមការងារជំនាញ។

     


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 4024
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ០០:០០ 5332
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ០០:០០ 5435
    ច័ន្ទ ២៩ កក្តដា ,២០១៩ ០០:០០ 14283
    សុក្រ ០៨ កុម្ភះ ,២០១៩ ០០:០០ 13354

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ352
    • ពីម្សិលមិញ717
    • ស​ប្តា​ហ៍នេះ5819
    • ខែនេះ26368
    • ឆ្នាំនេះ419427