អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    គណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធ

    ព្រហស្បតិ៍ ២៨ វិច្ឆិកា ,២០១៩ ១៦:០៤ 84
    គណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធ

    គណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធ
    --------------------------

    អូស្លូ ប្រទេសណ័រវេស្ស៖ ព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ ក្នុងទីក្រុងអូស្លូ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានដឹកនាំប្រតិភូកម្ពុជាជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ៖


    ១. ប្រតិភូចិន ដឹកនាំដោយ លោក Ma Shengkun, Deputy Director-General, Department of Arms Control and Disarmament, Ministry of Foreign Affairs ពិភាក្សាអំពីជំនួយរបស់ចិនលើវិស័យសកម្មភាពមីន
    ២. អូស្ត្រាលី, លោក William Elischer Director, Conventional Weapons and Defence Exports Section, Department of Foreign Affairs and Trade
    ៣. ស្វីស, ដឹកនាំដោយ ឯកឧត្តម M. Félix Baumann, Ambassadeur, Représentant permanente de la Suisse auprès de la Conférence du désarmement, Mission permanente de la Suisse auprès de l'Office des Nations Unies et des autres organisations internationales à Geneve


    ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងនូវភារកិច្ចអាទិភាពចំបងចំនួនប្រាំដែលកម្ពុជាត្រូវអនុវត្ត ដើម្បីឈានទៅសម្រេចបាននូវគោលដៅ ប្រទេសកម្ពុជាអស់ការគម្រាមដោយសារមីន ឆ្នាំ២០២៥ គឺ៖
    ១. បញ្ចប់ការស្រាវជ្រាវ៧៣ស្រុក ត្រឹមឆ្នាំ២០២០
    ២. បន្តជម្រុញឲ្យកងយោធពលខេមរភូមិន្ទចំនួន២.០០០នាក់ ចូលរួមក្នុងការបោសសម្អាតមីនមនុស្សធម៌
    ៣. បន្តកែលម្អវិធីសាស្រ្តក្នុងការកាត់បន្ថយផ្ទៃដី
    ៤. បន្តប្រឹងប្រែងរកម្ចាស់ជំនួយថ្មីៗបន្ថែមទៀតតាមគ្រប់ប្រភព
    ៥. បោសសម្អាតផ្ទៃដីដែមានមីនប្រឆាំងមនុស្សប្រមាណ៨០៦គីឡូម៉ែត្រក្រឡា ពីឆ្នាំ២០២០-២០២៥

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការ និងបន្តគាំទ្រកម្ពុជាលើវិស័យបោសសម្អាតមីន។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើសុំឲ្យបន្តជួយកម្ពុជាលើផ្នែកគ្រប់គ្រង ផ្នែកសម្ភារៈបរិក្ខា និងការបណ្តុះបណ្តាលបច្ចេកទេស។
    - ភាគីចិនសន្យានៅបន្តគាំទ្រនិងពិនិត្យលទ្ធភាពផ្តល់ជំនួយបន្ថែមតាមការស្នើសុំ
    - អូស្ត្រាលីបានចូលរួមគាំទ្រកម្ពុជាសម្រាប់ការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាមីន
    - ស្វីសបន្តផ្តល់នូវកិច្ចសហការនិងគាំទ្រផ្នែកបច្ចេកទេស និងស្នើសុំឲ្យកម្ពុជាពិនិត្យលទ្ធភាពចូលជារដ្ឋភាគីនៃអនុសញ្ញាគ្រាប់បែកចង្កោម

     


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:២២ 220
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:០៥ 297
    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 6107
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 5051

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ1267
    • ពីម្សិលមិញ2248
    • ស​ប្តា​ហ៍នេះ9362
    • ខែនេះ19690
    • ឆ្នាំនេះ313670