អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    កម្ពុជាដឹកនាំព្រឹត្តិការណ៍អមក្រោមប្រធានបទ “ទិដ្ឋភាពទូទៅនិងតម្រូវការធនធានឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥”

    ព្រហស្បតិ៍ ២៨ វិច្ឆិកា ,២០១៩ ១៦:១៣ 201
    កម្ពុជាដឹកនាំព្រឹត្តិការណ៍អមក្រោមប្រធានបទ “ទិដ្ឋភាពទូទៅនិងតម្រូវការធនធានឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥”


    កម្ពុជាដឹកនាំព្រឹត្តិការណ៍អមក្រោមប្រធានបទ ទិដ្ឋភាពទូទៅនិងតម្រូវការធនធានឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥
    --------------------------------------------
    អូស្លូ ប្រទេសន័រវេស្ស៖ រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី SARA LINDEGREN ប្រធានគណៈកម្មការសហប្រតិបត្តិការនិងជំនួយ នៃអង្គភាព ISU បានធ្វើជាសហប្រធានក្នុងព្រឹត្តិការណ៍អមក្រោមប្រធានបទ ទិដ្ឋភាពទូទៅនិងតម្រូវការធនធានឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥។

     

    ឯកឧត្តម ព្រំ សុភមង្គល បានបង្ហាញជូននូវប្រវត្តិសង្គ្រាមផ្ទៃក្នុងដែលបណ្តាលឲ្យបន្សល់ទុកគ្រាប់មីននៅប៉ែកខាងលិចប្រទេស និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅប៉ែកខាងកើត ផលប៉ះពាល់គ្រប់បែបយ៉ាងដែលបណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្ស សត្វ និងបំផ្លាញការអភិវឌ្ឍន៍ បញ្ហាប្រឈមដែលនៅសេសសល់ ផែនការដោះស្រាយបញ្ហា សមត្ថភាពបច្ចុប្បន្នដែលកម្ពុជាមានផ្តោតទៅលើកម្លាំងប្រតិបត្តិករ គម្រោងសម្រាប់៦ឆ្នាំខាងមុខដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ ដោយរួមបញ្ចូលនូវតួនាទីយ៉ាងសំខាន់របស់កងយោធពលខេមរភូមិន្ទ និងយុទ្ធសាស្រ្តកៀរគរជំនួយ។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវអំណរគុណដល់ប្រទេសម្ចាស់ជំនួយទាំងអស់ដែលបានជួយកម្ពុជាកន្លងមក និងស្នើសុំឲ្យបន្តផ្តល់នូវការជួយឧបត្ថម្ភគាំទ្រគ្រប់រូបភាព ដើម្បីកម្ពុជាអាចសម្រេចបាននូវគោលបំណងចុងក្រោយគឺ គ្មានវត្តមានគ្រាប់មីននៅប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៥។

     


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:២២ 220
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:០៥ 298
    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 6107
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 5051

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ1293
    • ពីម្សិលមិញ2248
    • ស​ប្តា​ហ៍នេះ9388
    • ខែនេះ19716
    • ឆ្នាំនេះ313696