រសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីដឹកនាំព្រឹត្តិការណ៍អម ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានបន្តជួបជាមួយ៖
- ប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយ លោក Steven Costner អនុប្រធានការិយាល័យរំសាយសព្វាវុធ នៃនាយកដ្ឋានកិច្ចការយោធា-នយោបាយសហរដ្ឋអាមេរិក។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងស្នើសុំឲ្យសហរដ្ឋអាមេរិកបន្តផ្តល់ជំនួយសម្រាប់បោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ លោក Steven បានលើកឡើងពីផែនការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបង្កើនជំនួយលើវិស័យបោសសម្អាតមីននៅកម្ពុជា។