រសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីដឹកនាំព្រឹត្តិការណ៍អម ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានបន្តជួបជាមួយលោកស្រី INGRID SCHOYEN មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសប្រទេសន័រវេស្ស ដើម្បីប្រគល់ជូននូវលិខិតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាផ្ញើជូនលោកជំទាវរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសន័រវេស្ស។