អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តម លី ធុជ រាយការណ៍ជូនកិច្ចប្រជុំពេញអង្គនូវសំណើសុំរបស់កម្ពុជាក្នុងការពន្យាពេលបោសសម្អាតលើកទី២

    ព្រហស្បតិ៍ ២៨ វិច្ឆិកា ,២០១៩ ១៥:៥៦ 100
    ឯកឧត្តម លី ធុជ រាយការណ៍ជូនកិច្ចប្រជុំពេញអង្គនូវសំណើសុំរបស់កម្ពុជាក្នុងការពន្យាពេលបោសសម្អាតលើកទី២

     

    អូស្លូ ប្រទេសណ័រវេស្ស៖ រសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ ក្នុងទីក្រុងអូស្លូ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានរាយការណ៍ជូនកិច្ចប្រជុំពេញអង្គនូវសំណើសុំរបស់កម្ពុជាក្នុងការពន្យាពេលបោសសម្អាតលើកទី២។

     

     

     

    ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងអំពីលទ្ធផលបណ្តាលមកពីសង្គ្រាមជាង៣ទស្សវត្សន៍ ដែលនាំឲ្យកម្ពុជាក្លាយជាប្រទេសដែលបន្សល់ទុកនូវគ្រាប់មីនច្រើនជាងគេបំផុតនៅលើពិភពលោក។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកនូវលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងអំឡុងពេលសំណើសុំពន្យាពេលលើកទី១។ គិតចាប់ពីឆ្នាំ១៩៩២ ដល់ខែធ្នូ ២០១៨ កម្ពុជាបោសសម្អាតបានផ្ទៃដី ១.៨២៣ គីឡូម៉ែត្រក្រឡា ដោយរកឃើញនិងបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្សជាង១លានគ្រាប់ គ្រាប់មីនប្រឆាំងយាន្តយន្តប្រមាណ ២.៤៨៤០គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត៣លានគ្រាប់។ កម្ពុជានៅសល់ផ្ទៃដីប្រមាណ ៨៩០គីឡូម៉ែត្រក្រឡា ដែលមានការគម្រាមដោយសារមីន ហើយដែលត្រូវបោសសម្អាតឲ្យអស់ក្នុងរយៈពេល៦ឆ្នាំខាងមុខ។ កម្ពុជាមានផែនការជាក់លាក់សម្រាប់រយៈពេល៦ឆ្នាំខាងមុខគឺ នឹងស្រាវជ្រាវ៧៣ស្រុកដែលនៅសល់ បន្តជម្រុញឲ្យកងយោធពលខេមរភូមិន្ទចំនួន២.០០០នាក់ ឲ្យចូលរួមក្នុងការបោសសម្អាតមីនមនុស្សធម៌ បន្តស្វែងរកនូវវិធីសាស្រ្តថ្មីៗដើម្បីកាត់បន្ថយផ្ទៃដីដែលមានការគម្រាម ទាក់ទាញម្ចាស់ជំនួយពីប្រភពផ្សេងៗ និងធ្វើការបោសសម្អាតផ្ទៃដីដែលមានការគម្រាមដោយមីនប្រឆាំងយាន្តយន្តប្រមាណ ៨០៦ គីឡូ ម៉ែត្រក្រឡា។ ដើម្បីសម្រេចផែនការនេះ កម្ពុជាត្រូវការថវិកាប្រមាណ ៣៧៧លានដុល្លារ ក្នុងនោះត្រូវប្រើប្រាស់តាមអាទិភាព គឺបោសសម្អាត១១០គីឡូម៉ែត្រក្រឡា ក្នុងឆ្នាំ២០២០-២០២១ នៅក្នុងភូមិចំនួន៥០០សម្រាប់ផ្ទៃដីដែលមានការគម្រាមដោយសារមីន។

     

     

     

    ចូលរួមនៅក្នុងសំណើសុំរបស់កម្ពុជា អង្គការICBL និងអង្គការGICHD បានសំដែងនូវការគាំទ្រទាំងស្រុងសម្រាប់សំណើសុំនេះ ពីព្រោះកម្ពុជាមានការតាំងចិត្តខ្ពស់និងមានផែនការច្បាស់លាស់ដែលអង្គការកំពូលទាំងពីរនេះយល់ថា កម្ពុជាពិតជាអាចបំពេញបាននូវកាតព្វកិច្ចនេះ។

     


     

     


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:២២ 219
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:០៥ 297
    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 6106
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 5051

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ1249
    • ពីម្សិលមិញ2248
    • ស​ប្តា​ហ៍នេះ9344
    • ខែនេះ19672
    • ឆ្នាំនេះ313652