ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម ប្រាក់ សុភាព អគ្គលេខាធិការរង អាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីការរៀបចំប្រព័ន្ធត្រួតពិនិត្យសកម្មភាពមីន ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកអាជ្ញាធរមីន តំណាងអង្គការ UNDP DFID NPA និងមន្ត្រីផែនការសកម្មភាពមីនខេត្ត និងប្រតិបត្តិករបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។