អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    សិក្ខាសាលាស្តីពីការរៀបចំប្រព័ន្ធត្រួតពិនិត្យសកម្មភាពមីន

    សុក្រ ១៧ វិច្ឆិកា ,២០១៧ ១៤:០៣ 138
    សិក្ខាសាលាស្តីពីការរៀបចំប្រព័ន្ធត្រួតពិនិត្យសកម្មភាពមីន

    ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល​ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការរៀបចំប្រព័ន្ធត្រួតពិនិត្យសកម្មភាពមីន ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកអាជ្ញាធរមីន តំណាងអង្គការ UNDP DFID NPA និងមន្ត្រីផែនការសកម្មភាពមីនខេត្ត និងប្រតិបត្តិករបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងគោលបំណង ដើម្បីផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងប្រព័ន្ធត្រួតពិនិត្យ សកម្មភាពមីន។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំអោយមានប្រព័ន្ធត្រួតពិនិត្យសកម្មភាពភាពមីនពិតជាមានសារសំខាន់ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូផ្តល់ជំនួយក្នុងការតាមដានត្រួតពិនិត្យការអនុវត្តសកម្មភាពមីននៅកម្ពុជា។​

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើដល់សិក្ខាកាមទាំងអស់ ពិភាក្សាផ្តល់នូវធាតុចូលបន្ថែមទៀតដើម្បីធ្វើអោយសេចក្តីព្រាងនេះកាន់តែមានភាពល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ៕

     

     


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 382
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 550
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 592
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣៨ 650

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ205
    • ពីម្សិលមិញ312
    • ស​ប្តា​ហ៍នេះ205
    • ខែនេះ5997
    • ឆ្នាំនេះ46410