ខេត្តឧត្តរមានជ័យ នាយកដ្ឋានបទបញ្ញត្តិ និងត្រួតពិនិត្យបានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ទូច ភាព អគ្គលេខាធិការរងអាជ្ញាធរមីន។
កិច្ចប្រជុំមានគោលបំណង ដើម្បីពង្រឹងគុណភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់ប្រតិបត្តិករកំពុងបោសសម្អាតមីននៅប្រទេសកម្ពុជា ក៏ដូចជាចែករំលែកបទពិសោធន៍ បញ្ហាប្រឈមនានា ស្វែងរកដំណោះស្រាយ និងការគ្រប់គ្រងទិន្នន័យមីន។
កិច្ចប្រជុំនេះ មានការចូលរួមពីមន្ត្រី-បុគ្គលិកពាក់ព័ន្ឋមកពីអាជ្ញាធរមីន តំណាងម៉ាពូ អង្គការ UNDP ប្រតិបត្តិកជាតិ និងអន្តរជាតិ រួមមាន NPMEC, CMAC, HALO Trust, MAG, NPA និងCSHD សរុបប្រមាណចំនួន ៦៧ រូប។