អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ទស្សនៈកិច្ចចម្ការមីនម្ចាស់ជំនួយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល

    សុក្រ ០១ ធ្នូ ,២០១៧ ១២:០២ 494
    ទស្សនៈកិច្ចចម្ការមីនម្ចាស់ជំនួយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល

    បាត់ដំបង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន បានដឹកនាំប្រតិភុូម្ចាស់ជំនួយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៣ រួមមាន តំណាងប្រទេសកាណាដា អូស្ត្រាលី ស្វីស និងអង្គការយូអិនឌីភី ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរមីន អភិបាលរងខេត្តបាត់ដំបង អង្គភាពផែនការសកម្មភាពមីនខេត្ត ប្រតិបត្តិករសីុម៉ាក់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីដីបោសសម្អាតមីនរួច ចុះពិនិត្យកិច្ចប្រតិបត្តិការបោសសម្អាតមីននៅស្រុកសំឡូត ខេត្តបាត់ដំបង។ 

     

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល បានសំដែងនូវដឹងគុណ និងថ្លែងនូវអំណរគុណដល់ដៃគូអភិវឌ្ឍ និងម្ចាស់ជំនួយទាំងអស់ដែលបាននឹងកំពុងគាំទ្រទាំងសម្ភារ និងថវិកាជួយដល់ការងារបោសសម្អាតមីននៅកម្ពុជា ជាពិសេសក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៣។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរដល់ម្ចាស់ជំនួយទាំងអស់បន្តជួយគាំទ្រលើការបោសសម្អាតមីននៅកម្ពុជាអោយអស់នៅត្រឹមឆ្នាំ២០២៥។


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ០១ ធ្នូ ,២០១៧ ១២:០២ 1135
    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 2177
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 1897
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 2831

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ221
    • ពីម្សិលមិញ588
    • ស​ប្តា​ហ៍នេះ221
    • ខែនេះ10918
    • ឆ្នាំនេះ143833