អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    អគ្គលេខាធិការដ្ឋានអាជ្ញាធរមីនរៀបចំធ្វើពិធីបុណ្យកឋិនទាន

    សុក្រ ២០ តុលា ,២០១៧ ១១:០៩ 121
    អគ្គលេខាធិការដ្ឋានអាជ្ញាធរមីនរៀបចំធ្វើពិធីបុណ្យកឋិនទាន

    នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី សេរី កុសល ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន មានសទ្ធាជ្រះថ្លាប្រារព្វធ្វើអង្គកឋិនទាន ដើម្បីដង្ហែ ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងពុទ្ធសីមាវត្តចំនួន៣រួមមាន៖

     

     

    ១)វត្តពោធិ៍ មានបុណ្យ ភូមិបន្ទាយជ័យ ឃុំផ្សារលើ ស្រុកបាកាន ខេត្តពោធិ៍សាត់

    ២) វត្តក្បាលទន្សោង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕

    ៣) វត្តគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

     

    សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា ក្នុងកម្មវិធីបុណ្យកឋិនទាននេះ  នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នឹងមានក្រុមកំប្លែងរបស់នាយពាក់មី សំដែងជូនទស្សនាកំសាន្តនៅបរិវេណទល់មុខវិទ្យាល័យថ្មពួក។ អាស្រ័យហេតុដូចបាន គោរពជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាអញ្ជើញចូលរួម និងជួយផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាជនអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ។

     

    លុះព្រឹកឡើងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧  ជួបជុំគ្នាដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់ វត្តគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

     

     

    សូមអរគុណ!


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 283
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 458
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 501
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣៨ 559

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ31
    • ពីម្សិលមិញ298
    • ស​ប្តា​ហ៍នេះ1963
    • ខែនេះ6949
    • ឆ្នាំនេះ38504