អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ពិធីបិទសិក្ខាសាលាស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តគោលការណ៍ប្រតិបត្តិការ ស្តីពីការគ្រប់គ្រងកិច្ចប្រតិបត្តិការបោសសម្អាតមីន

    ព្រហស្បតិ៍ ២៣ វិច្ឆិកា ,២០១៧ ១០:២៣ 122
    ពិធីបិទសិក្ខាសាលាស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តគោលការណ៍ប្រតិបត្តិការ ស្តីពីការគ្រប់គ្រងកិច្ចប្រតិបត្តិការបោសសម្អាតមីន

    កំពង់ឆ្នាំង រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ទទួលបន្ទុកបេកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តគោលការណ៍ប្រតិបត្តិការ ស្តីពីការគ្រប់គ្រងកិច្ចបោសសម្អាតមីន ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងកែសម្រួលទម្រង់ចុះអង្កេតចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយមានការចូលរួមពីមន្ត្រីជំនាញមកពីនាយកដ្ឋានផែនការសេដ្ឋកិច្ចសង្គម និងគ្រប់គ្រងទិន្នន័យ តំណាងប្រតិបតិ្តករសកម្មភាពមីន តំណាងអង្គភាពផែនការសកម្មភាពមីន និងភាគីពាក់ព័ន្ធក្នុងវិស័យមីន។

     

    ឯកឧត្តម ប្រាក់ សុភាព អគ្គលេខាធិការរងអាជ្ញាធរមីន មានប្រសាសន៍ថា សិក្ខាសាលា​នេះ ប្រារព្ធធ្វើឡើង​រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នំា២០១៧​ មានគោលបំណង​ពិគ្រោះយោបល់​ប្រមូល​​​ធាតុ​ចូលបន្ថែមលើការកែសម្រួលគោលការណ៍ណែនាំ និង គោលការណ៍ប្រតិបត្តិការស្តីពី   ការគ្រប់គ្រងកិច្ចប្រតិបត្តិការបោសសម្អាតមីន ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឆ្លើយតបទៅនឹងសេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និង ការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ/សង្កាត់ដែលបានកែសម្រួលថ្មីកាលពីខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ។

     

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល បានសំដែងនូវការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារនាយកដ្ឋានផែនការសេដ្ឋកិច្ចសង្គមនិងគ្រប់គ្រងទិន្នន័យ  តំណាងប្រតិបត្តិករសកម្មភាពមីន តំណាងអង្គភាពផែនការសកម្មភាពមីនខេត្ត និងតំណាងអង្គការ UNDP NPA និង DFID ដែលបានរៀបចំសិក្ខាសាលានេះឲ្យទទួលបានជោគជ័យ។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស្នើសុំឲ្យគ្រប់អង្គភាពផែនការសកម្មភាពមីនខេត្ត-រាជធានីត្រូវខិត​ខំ​យកចិត្តទុកដាក់រៀបចំផែនការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានចំគោលដៅនិងស្របតាមតម្រូវការរបស់ភូមិ-ឃុំ ដើម្បីជំរុញការអភិវឌ្ឍន៍នៅមូលដ្ឋានបានឆាប់រហ័សនិងទាន់ពេលវេលា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរៀបចំផែនការ​បោស​សម្អាត​មីនក៏ត្រូវមានភាពច្បាស់លាស់ ដើម្បីទទួលបាននូវការផ្តល់ជំនឿទុកចិត្តខ្ពស់ពីដៃគូអភិវឌ្ឍក្នុងការផ្តល់ជំនួយគាំទ្រសម្រាប់ដំណើរការបោសសម្អាតមីននៅកម្ពុជាផងដែរ។ក្នុងកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមមកពីអង្គភាព​ផែនការសកម្មភាពមីនខេត្តចំនួន១៦រូបការ ដែលទទួលបានវគ្គបណ្តុះបណ្តាល​លើកម្មវិធីគ្រប់គ្រងទិន្នន័យ និងផែនទី (Arc GIS, GPS, Dashboard)៕

     

     

     

     

     

     

     ដែល​តម្រូវឲ្យ​អាជ្ញាធរមីន​ត្រូវតែ​កែសម្រួលគោលការណ៍ណែនាំ និង គោលការណ៍ប្រតិបត្តិការស្តីពី ការគ្រប់គ្រងកិច្ចប្រតិបត្តិការបោសសម្អាតមីន ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែល​បាន​ធ្វើ​វិសោធនកម្ម​លើក​​ទី២ កែសម្រួល​លើកទី១​ កាល​ពីខែមករា ឆ្នាំ​២០១៤។

    ការធ្វើសមាហរណកម្ម​វិស័យ​សកម្មភាព​មីន ទៅក្នុងដំណើរការ នៃការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ រួមទាំង ការរៀបចំ និង​កសាងកម្ម​វិធី​វិនិយោគបីឆ្នាំរំកិល របស់ ឃុំ/សង្កាត់ សំដៅឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ ប្រជាពលរដ្ឋ​ មូលដ្ឋាន យ៉ាង​មាន​ប្រសិទ្ធិភាព។

     

     

     


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 382
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 550
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 592
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣៨ 650

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ208
    • ពីម្សិលមិញ312
    • ស​ប្តា​ហ៍នេះ208
    • ខែនេះ6000
    • ឆ្នាំនេះ46413