អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តម សេរី កុសល អញ្ជើញចូល​រួមបិទវគ្គបណ្តុះបណ្តាលស្តីពីការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅសាធារណៈរដ្ឋប្រជាមានិតចិន

    សុក្រ ១០ វិច្ឆិកា ,២០១៧ ១០:៣៨ 48
    ឯកឧត្តម សេរី កុសល អញ្ជើញចូល​រួមបិទវគ្គបណ្តុះបណ្តាលស្តីពីការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅសាធារណៈរដ្ឋប្រជាមានិតចិន

    នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា​អនុប្រធានទី១អាជ្ញាធរមីន បានដឹកនាំគណប្រតិភូកម្ពុជាអញ្ជើញទៅចូល​រួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅសាកលវិទ្យាល័យការពារជាតិ ខេត្តណានជីង សាធារណរដ្ឋប្រជាមានិតចិន។

     

    ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា វគ្គបណ្តុះ បណ្តាលនេះ ផ្តោតសំខាន់ទៅលើការងារបោសសម្អាតមីន​ និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់មន្ត្រីអាជ្ញាធរមីន និងមន្ត្រីមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោស​សម្អាតមីននិងកាកសំណល់សង្គ្រាម។

     

    ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្នសាធារណរដ្ឋប្រជាមានិតចិនបាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ក្នុងនោះមាន​ការផ្តល់គាំទ្រទាំងថវិកា សម្ភារៈ បច្ចេកទេស និងការបណ្តុះ​បណ្តាល​សមត្ថភាពដល់មន្រ្តីជំនាញរបស់កម្ពុជាផងដែរ៕

     

     


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 283
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 458
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 501
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣៨ 559

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ30
    • ពីម្សិលមិញ298
    • ស​ប្តា​ហ៍នេះ1962
    • ខែនេះ6948
    • ឆ្នាំនេះ38503