អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារ ជាមួយលោកឧត្តមសេនីយ៍ Noelito Albano

    ព្រហស្បតិ៍ ២៧ កក្តដា ,២០១៧ ០៩:២៧ 2104
    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារ ជាមួយលោកឧត្តមសេនីយ៍ Noelito Albano

    ្នំពេញ៖  នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧  ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ Noelito Albano មេបញ្ជាការនៃមជ្ឈមណ្ឌលត្រួតពិនិត្យគ្រឿងផ្ទុះប្រទេសភីលីពីន

    នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ក្នុងគោលបំណងផ្លាស់ប្តូរនូវបទពិសោធន៍ក្នុងវិស័យ សកកម្មភាពមីន។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រីអនុប្រធានទី១ និងឯកឧត្តមនាយឧត្តមសេនីយ៍អនុប្រធានទី២អាជ្ញាធរមីន ឯកឧត្តមបានមានប្រសាសន៍ថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនៃប្រទេសភីលីពីន ដែលបានគាំទ្រកម្ពុជាក្នុងការងារសកម្មភាពមីននាពេលកន្លងមក។ 

     

    ឯកឧត្តមទេសរដ្ឋមន្រ្តី  បានលើកឡើងពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា គឺជាកេរដំណែលដែលបន្សល់ទុកពីសង្គ្រាមជាបន្តបន្ទាប់ ដែលបានអូសបន្លាយអស់ពេលយ៉ាងយូរចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ ១៩៦០ រហូតដល់ចុងឆ្នាំ ១៩៩៨។ 

     

    ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនពីអាណត្តិការងាររបស់អាជ្ញាធរមីន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជារួមជាមួយដៃគូអភិវឌ្ឍ ដែលបានប្រឹងប្រែងឆ្លើយតបយ៉ាងសកម្មនូវតម្រូវការផ្នែកមនុស្សធម៌ និងការអភិវឌ្ឍដោយធ្វើការបោសសម្អាតផ្ទៃដីមានមីនជាច្រើនម៉ឺនហិកតាជូនដល់សហគមន៍មូលដ្ឋាន។ 

     

    ឯកឧត្តមទេសរដ្ឋមន្រ្តី  បានស្នើឲ្យប្រទេសភីលីពីនបន្ត កិច្ចសហការបន្ថែមទៀតជាមួយអាជ្ញាធរមីន  ពិសេសជួយគាំទ្រដល់បេក្ខភាពកម្ពុជាជាប្រធានប្រតិបត្តិរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនអាស៊ាន។ 

     

    ជាការឆ្លើយតបលោក Noelito Albno បានសំដែងនូវសុឆន្ទៈ និងបង្ហាញនូវគោលជំហបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសំអាតមីន ក៏ដូចជាគាំទ្រដល់កម្ពុជាក្នុងដំណើរប្រព្រឹត្តទៅនៃមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនអាស៊ាន។ ទន្ទឹមនេះ លោកក៏សូមអបអរសាទចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា       ផងដែរ។

     

    ចាប់តាំងពីឆ្នាំ១៩៩២ មកទល់នឹងឆ្នាំ២០១៦នេះ កម្ពុជាបានធ្វើការបោសសំអាតមីនលើផ្ទៃដីប្រមាណជិត ១៥០០គីឡូម៉ែត្រក្រឡា បានរកឃើញមីន និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួនជាងមួយលានគ្រាប់ (១,០៣១,២៧៧) គ្រាប់មីនតោនចំនួនជាងពីរម៉ឺនគ្រាប់ (២៤,១៧៩) និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាងពីរលានគ្រាប់ (២,៦៤៦,៦៥៧)៕


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 3028
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:២២ 4796
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:០៥ 4946
    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 13589
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 12622

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ636
    • ពីម្សិលមិញ1045
    • ស​ប្តា​ហ៍នេះ636
    • ខែនេះ22078
    • ឆ្នាំនេះ347022